កម្ពុជាសិក្សាគម្រោងជីកព្រែកតភ្ជាប់ពីមាត់សមុទ្ទភ្ជាប់មកខេត្តកណ្តាល (Video Inside)

កម្ពុជាកំពុងធ្វើការសិក្សានូវគម្រោងធ្វើព្រែកដ៏ធំមួយប្រវែង១៦៨គីឡូម៉ែត្រភ្ជាប់តំបន់ភូមិ សាស្ត្រខេត្តកណ្តាលទៅតំបន់មាត់សមុទ្ទនៃខេត្តកែប។ នេះគឺជាគម្រោងដ៏ធំបង្អស់មួយក្នុង សម័យដឹកនាំសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍ និងមានផ្លូវ ទឹកខ្វាត់ខ្វែងភ្ជាប់ពីសមុទ្ទចូលមកក្នុងខេត្តដែលអាចមានលទ្ធភាពតភ្ជាប់។

រដ្ឋមន្ត្រីក្រសួងសាធារណការលោក ស៊ុន ចាន់ថុល ក្នុងឳកាសចុះពិនិត្យគម្រោងសិក្សាទាំងនេះ បានថ្លែងថា បើសិនជាអាចធ្វើទៅបាន គម្រោងនោះនឹងមានការស្តារលើប្រព័ន្ធទឹកពាក់ព័ន្ធនានាដូចជាអូរ, ព្រែក និងបឹងនានាចាប់ពីទន្លេបាសាក់ និងព្រែកអំបិល ក្នុងខេត្តកណ្តាល ឆ្ពោះទៅកាន់មាត់ សមុទ្ទក្នុងភូមិសាស្រ្តខេត្តកែប។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមទៀតថា គម្រោងស្ដារ និងជីកអូរព្រែក បឹងប្រវែង ប្រមាណជា១៦៨គីឡូម៉ែត្រ ពីទន្លេបាសាក់ និងព្រែកអំបិល ក្នុងខេត្តកណ្តាល ឆ្ពោះទៅកាន់ មាត់សមុទ្ទក្នុងភូមិសាស្រ្តខេត្តកែប គឺនឹងជួយកម្ពុជា បង្កើតច្រកសេដ្ឋកិច្ចថ្មីមួយទៀតក្នុង ការដោះដូរទំនិញសម្រាប់កម្ពុជា និងអន្តរជាតិ។

កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែនដែលមានសន្តិភាពពិតប្រាកដនេះទេ ដែលការអភិវឌ្ឍន៍នូវសំណង់នានាទាំងលើដីគោក, ក្នុងសមុទ្ទ នឹងតាមកន្លែងជាច្រើនដទៃ ទៀតបានរីករាលដាលជាច្រើន ដែលកម្ពុជានឹងរំពឹងជាកូននាគអាស៊ីមួយក្នុងពេលអនាគត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner