ផ្ទុះធុងហ្គាសស្លាប់ម្ចាស់ផ្ទះនៅស្វាយរៀង (Video Inside)

ធុងហ្គាសមួយបានផ្ទុះនៅក្នុងខេត្តស្វាយរៀងដោយបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅថ្ងទី ២៥មេសានេះ។ សេចក្តីរាយការណ៍បានឱ្យដឹងថាហេតុការណ៍បានកើតឡើងនាវេលាទាបភ្លឺ ថ្ងៃទី២៥ ខែមេសា ស្ថិតនៅភូមិព្រះពន្លា ឃុំព្រះពន្លា នៃស្រុកកំពង់រោទិ៍។

ផ្ទះដែលមានផ្ទុះ ធុងហ្គាសនោះ គឺជាផ្ទះដែលប្រកបអាជីវកម្មលក់ហ្គាស។ បុរសរងគ្រោះ ឈ្មោះ សោម ចិន អាយុ៣០ឆ្នាំ ជាម្ចាស់ផ្ទះបានស្លាប់ក្នុងហេតុការណ៍នោះ។ សាក្សីក្នុងផ្ទះបាន និយាយថាក្នុង ពេលដែលក្រុមគ្រួសារកំពុងដេកលង់លក់នោះ ស្រាប់តែមានសម្លេងផ្ទុះដ៏ខ្លាំង មួយនិងបាន បង្កជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅ។ ផ្ទះ១ខ្នងទំហ៊ំ៧ ម៉ែត្រ គុណ៦ម៉ែត្រ សង់ អំពីឈើប្រក់ ស័ង្ខសី ជញ្ជាំស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង។ ម៉ូតូនិងរ៉ឺមម៉កសណ្តោង ១គ្រឿង ហ្គាសធុងធំចំនួន១ធុងហ្គាស និងកំប៉ុងហ្គាសតូចចំនួន៨០ កំប៉ុង និងសម្ភារៈ ប្រើប្រាស់មួយ ចំនួនធំត្រូវបានឆេះអន្តរាយក្នុងហេតុការណ៍។

ម្ចាស់ផ្ទះ ឈ្មោះ សោម ចិន ត្រូវបាន គេប្រទះ ឃើញ ស្លាប់ក្នុងភ្នក់ភ្លើង និងមិនមានសេចក្តីរាយការណ៍បញ្ជាក់ថាមូលហេតុអ្វីបានជាធុង ហ្គាសបានផ្ទុះក្នុងពេលដែលគ្មានសកម្មភាពមនុស្សបានប៉ះពាល់វានោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner