រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រក្សាខេត្ត និងបន្តផ្សព្វផ្សាយការចាក់វ៉ាក់សាំងការពារកូវីត១៩

ខេត្តឧត្តរមានជ័យ ៖ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្តម ស៊ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា យោងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញនូវចរាចរណ៍ណែនាំដល់ប្រជាពលរដ្ឋទូទៅនូវវិធានការអនុញាត្តឲ្យពាក់ម៉ាស់ក៏បាន មិនពាក់ម៉ាស់ក៏បាន តែតម្រូវឲ្យចូលរួមពាក់ម៉ាស់នៅតាមទីប្រជុំជន និងកន្លែងការិយាល័យធ្វើការរាជធានី- ខេត្ត ទូទៅ គឺត្រូវតែពាក់ម៉ាស់ដដែល ដើម្បីរក្សាការពារការរីករាលដាលនៃជំងឺឆ្លងកូវីត១៩ ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំទៅលើការចាក់វាក់សាំងការពារកូវីត១៩ ដូសជំរុញ និងណែនាំដល់មន្ត្រីពាក់ព័ន្ធនៅតាម ភូមិ ឃុំ ស្រុកទាំង៥ ធ្វើការជំរឿន បញ្ជីឈ្មោះឲ្យបានត្រឹមត្រូវចំពោះបងប្អូនដែលមិនទាន់បានមកទទួលការចាក់វ៉ាក់សាំង ជាពិសេសទៀតនោះសូមអាជ្ញាធរនៅតាមមូលដ្ឋានធ្វើបញ្ជីឈ្មោះអ្នកបានចាក់ និងមិនទាន់បានចាក់បន្ថែមដូចជា នៅតាមសិប្បកម្ម សហគ្រាស ភោជនីយដ្ឋាន ក្រុមហ៊ុនជាដើម។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្តថា ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋេដែលរស់នៅស្រុកឆ្ងាយៗ សូមលោកមេភូមិ មេឃុំ អាចជួយផ្សព្វផ្សាយពត៌មានដល់ពលរដ្ឋឲ្យប្រមូលគ្នាម្តុំនៅតាមសាលាឆទាន ឬតាមវត្តអារាម បានត្រឹមតែ ២០នាក់មក ខាងរដ្ឋបាលខេត្ត និងចាត់ឲ្យមន្ទីរសុខាភិបាល គ្រូពេទ្យទៅធ្វើការចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ជូនដល់កន្លែងតែម្តង៕ ដោយ៖ស៊ី សែង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner