អង្គការសហប្រជាជាតិ៖ លោក ពូទីន យល់ព្រមជាមួយយូអិន និងICRC ក្នុងការជម្លៀសជនស៊ីវិលចេញពីរោងចក្រ Azovstal

យូអិន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិក្នុងថ្ងៃអង្គារបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមជាគោលការណ៍ជាមួយអង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក្នុងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប Azovstal ក្នុងទីក្រុងម៉ារីយូប៉ូល ប្រទេសអ៊ុយក្រែន។

លោក ស្ទេហ្វែន ឌូចារីក អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយថា ការព្រមព្រៀងនេះធ្វើឡើងនៅក្នុងជំនួបនៅឯទីក្រុងម៉ូស្គូ រវាងប្រមុខអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស និងលោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ។

នាឱកាសនោះដែរ លោកទាំងពីរបានពិភាក្សាគ្នាស្តីពីស្ថានភាពនៅឯរោងចក្រដែកថែប Azovstal ជាសមរភូមិតស៊ូចុងក្រោយបំផុតរបស់កងទ័ពអ៊ុយក្រែនក្នុងទីក្រុងម៉ារីយូប៉ូល ដែលស្ថិតនៅក្រោមការឡោមព័ទ្ធ និងរងការទម្លាក់គ្រាប់បែកជាច្រើនខែមកនេះ។

គួរបញ្ជាក់ថា លោក ឌូចារីក ក៏បានបំពេញទស្សនកិច្ចជាមួយលោកអគ្គលេខាការនៅក្នុងទីក្រុងម៉ូស្គូ ផងដែរ។ មុនពេលជួបពិភាក្សាជាមួយលោក ពូទីន លោក ហ្គូដធឺរែស បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារូវ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner