តំណាងស្នងការនគរបាលរាជធានីភ្នំពេញ បានរំលឹកដល់នគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលអំពីការងារចំពោះមុខ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរង ទទួលដឹកនាំបញ្ជាពង្រឹងការងារ អធិការ ដ្ឋាន នគរបាលខណ្ឌកំបូល និងលោកឧត្តម សេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលដឹកនាំ បញ្ជាពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលជាតំណាង ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសាបានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនមន្រ្តី អធិការដ្ឋាន នគរបាលខណ្ឌទាំងពីរ។

ក្នុងឱកាសនេះបាននាំនូវការណែនាំរបស់ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញរំលឹកដល់កម្លាំងនគរបាលខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ត្រូវត្រៀម កម្លាំង ជាស្រេចចេញ ការពារពង្រឹងសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ធានាឱ្យបាននៃដំណើរ ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ នៅពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងការទប់ស្កាត់រាល់ការប៉ុនប៉ងទាំងឡាយណាដែលប៉ះពាល់អសន្តិសុខ សង្គមពីក្រុមបង្កហេតុណាមួយ ។

លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា និងលោកឧត្តម សេនីយ៍ទោ ហេង រតនា ក៏បានណែនាំដល់ កម្លាំងនគរបាលទាំង២ខណ្ឌ ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ។

សូមបញ្ជាក់ថា ពិធីខាងលើមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌកំបូល ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិនិងទទួលបានប័ណ្ណសរសើរ លិខិតសរសើរចំនួន៣៩នាក់ ។ដោយឡែកនគរបាលខណ្ឌពោធិ៍សែនជ័យទទួលបានចំនួន៣០នាក់។ ក្នុងនោះមានមន្រ្តីចូល និវត្តន៍ទទួលបានប័ណ្ណសរសើរចំនួនប្រាំមួយនាក់ ។មន្រ្តីចូលនិវត្តន៍ក៏បានទទួលថវិកាឧបត្ថម្ភថវិកាមួយចំនួនពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ផងដែរ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner