មន្ត្រីក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកងមាស

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម -ឯកឧត្តម ហង្ស ជួនណារ៉ុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកកងមាស និងឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកងមាស។

ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពីសំណាក់ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក -ប្រធានក្រុមការងារគណបក្សចុះជួយឃុំ -សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត -គណៈអចិន្ត្រៃយ៍គណបក្សស្រុក -ក្រុមប្រឹក្សាឃុំ បេក្ខជនពេញសិទ្ធិ និងបំរុងក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ និងមន្រ្តីគណបក្សពាក់ព័ន្ធ ប្រមាណ ៣០០នាក់។

ឯកឧត្ដមបណ្ឌិត ហង្ស ជួនណារ៉ុន និង ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាមបាននែនាំដល់សមាជិកគណបក្សទាំងអស់ត្រូវខិតខំពន្យល់ពីគោណនយោបាយល្អៗរបស់គណបក្សប្រជាជនដើម្បីប្រមូលសមាជិកថ្មីនន្ថែមឱ្យបានច្រើន ដើម្បីត្រៀមឈ្នះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងសភាតំណាងរាស្ត្រក្នុងពេលខាងមុខ ៕ ដោយ ៖ លី ពៅ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner