ឯកឧត្ដម រ័ត្ន វិរៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត របស់គណបក្សប្រជាជនស្រុកអូររាំងឪ

ត្បូងឃ្មុំ ៖ «កម្ពុជាបានធានាសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងបានជោគជ័យទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ក្នុងជ្រោះមរណៈនៃការរាលដាលនៃជំងឺកូវីដ ១៩បង្កើនស៊ាំនៅក្នុងសហគមន៍កាន់តែរឹងមាំ ដែលបានពង្រឹងបានការរីកចម្រើនសេដ្ឋកិច្ចសង្គមផងដែរ។ » នេះជាការលើកឡើងរបស់ ឯកឧត្ដម រ័ត្ន វិរៈ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ាង សុផល្លែត សមាជិកគណៈកម្មារកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនៅទីស្នាក់ការបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម បានជំរុញឲ្យក្រុមការងារទាំងអស់បង្កើនសកម្មភាពចុះគាំទ្រ ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បន្តវិធានការទប់ស្កាត់កូវីត ជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល និងយកចិត្តទុកដាក់លើផែនការយុទ្ធនាការ ដំណើការឃោសនាបោះឆ្នោតខាងមុខ ។

សូមបញ្ចាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារគណបក្សស្រុកអូររាំងឪ រៀបចំឡើងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានគណៈអចិន្រ្តៃយ៍ សមាជិក សមាជិកា ក្រុមការងារគណៈបក្ស គណៈកម្មាធិការបក្សស្រុក គណៈបក្សមូលដ្ឋានឃុំទាំង៧ យុវជន និងតំណាងប្រធានក្រុមបក្សជាច្រើននាក់ និងបានស្តាប់នូវរបាយការណ៍ បញ្ហាប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយ របស់គណៈកម្មាធិការបក្សស្រុក និងតំណាងគណៈបក្សមូលដ្ឋានផងដែរ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner