នាយករដ្ឋមន្រ្តីឥណ្ឌាព្រមានពីហានិភ័យ នៃអគ្គិភ័យ ដោយសារតែរលកកម្តៅដ៏ខ្ពស់

ញូដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ព្រមានថា ប្រទេសរបស់ លោកកំពុងក្តៅខ្លាំងពេក ដែលបង្កើនហានិភ័យនៃអគ្គីភ័យ ខណៈដែលរលកកំដៅបានវាយ ប្រហារប្រទេសជាច្រើន និងកន្លែងចាក់សំរាមបានឆេះនៅជាយក្រុង។

លោក Modi បានបញ្ជាក់ដូច្នេះថា យើងកំពុងឃើញការកើនឡើងនៃឧប្បត្តិហេតុអគ្គីភ័យនៅកន្លែងផ្សេងៗគ្នាទាំងនៅក្នុងព្រៃ អគារសំខាន់ៗ និងនៅក្នុងមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

នៅរដ្ឋធានីញូដេលី សីតុណ្ហភាពបានហក់ឡើងលើស៤០អង្សារសេអស់រយៈពេលជាច្រើនថ្ងៃ ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងប្រហែល ៤៤អង្សារសេ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាមួយនឹងកំដៅរដូវក្តៅដ៏ខ្ពស់នៅតែកើតមានឡើង មុនពេលភ្លៀងមូសុងត្រជាក់មកដល់ក្នុងខែមិថុនាខាងមុខ។

គួរបញ្ជាក់ថា កំដៅខ្លាំងបានបោកបក់ពាសពេញតំបន់ធំៗនៃប្រទេសឥណ្ឌា និងប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សជាង ១ពាន់លាននាក់ប្រឈមនឹងហានិភ័យ នៃផលប៉ះពាល់សុខភាពទាក់ទងនឹងកំដៅ៕
ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner