ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមសាកល្បងធ្វើឲ្យពេលវេលាថ្ងៃនេះ មានដំណើរការល្អជាទីបំផុត។ លោកអ្នកអាចសម្រេចអ្វីៗបានដោយខ្លួនឯង ដូច្នេះសូមកុំ មានការព្រួយបារម្ភក្នុងការស្នើសុំជំនួយ។ អ្នកអាចធ្វើឲ្យបញ្ហាហរិញ្ញវត្ថុប្រសើរឡើង ប្រសិន បើអ្នកផ្តោតលើការងារតែម្យ៉ាងប៉ុណ្ណោះ។ កុំជជែកវែកញែក ចំពោះការងារដែលមិនចាំបាច់ មិនចាំបាច់ចង់យកឈ្នះ ឬអោយគេទទួលស្គាល់ ឬគាំទ្រលោកអ្នកនោះទេ។ ផ្ទុយទៅវិញ អ្នក អាចជួបនឹងការលំបាកខ្លះទាក់ទងនឹងការធ្វើទំនាក់ទំនង ដូច្នេះសូមជ្រើសរើសពេលវេលា ដែលត្រឹមត្រូវ ពិសេសមនុស្សដែលអ្នកគួរធ្វើការប្រាស្រ័យទាក់ទងជាមួយ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចដោះស្រាយរាល់បញ្ហារឹងស្ទះ រួមទាំងបញ្ហាដែលបានកើតឡើងពីអតីតផលដែរ។ អ្នកក៏អាចធ្វើការគ្រប់គ្រងការងារ ឬក្រុម ការងារបានយ៉ាងត្រឹមត្រូវបំផុតផងដែរ ដូច្នេះមិនមានហេតុផលណាមួយដែលអ្នកគួរទន្ទឹង រងចាំបន្តទៅទៀតនោះទេ។ សូម្បីតែគម្រោងធំបំផុត ក៏អាចនឹងទទួលបានជោគជ័យបាន ដែរ។ ផ្ទុយទៅវិញ សូមអ្នកកុំចាកចេញពីការិយាល័យមុនម៉ោង កុំធ្វើឲ្យរង្គោះចិត្តមនុស្សនៅ ក្បែរខ្លួន និងសូមជាមនុស្សដែលមានហេតុផលបំផុតក្នុងការងារ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកជាពិសេសមិន ឲ្យចាញ់នឹងការល្បួងលួងលោមរបស់អ្នកដទៃ រួមទាំងមនុស្សដែលជិតស្និទ្ធនឹងអ្នកក្តី។ ឳកាសដែលអ្នកនឹងត្រូវអាក់អន់ចិត្ត ខកបំណង អាចនឹងកើតឡើងដោយងាយណាស់។ ចំពោះការងារដែលអ្នកកំពុងអនុវត្តសព្វថ្ងៃមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ អ្នកនៅតែអាច រកចំណូល និងអនុវត្តការងារទាំងនោះដោយរលូន។ ផ្ទុយទៅវិញ សូមកុំបង្កើតទំនាក់ទំនង ផ្ទាល់ខ្លួនក្នុងការិយាល័យ ពីព្រោះវានឹងបង្អាក់ប្រណិតភាពការងារ ធ្វើឲ្យបាត់បង់ទំនុក ចិត្តពីមនុស្សរួមក្រុម និងធ្វើឲ្យបាត់បង់ឳកាសឡើងឋានៈតួនាទី។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចបញ្ចប់ការងារទាំងអស់ បានទាន់ពេលវេលា ព្រមទាំងប្រកបដោយផ្លែផ្កាយ៉ាងពេញចិត្តពេញថ្លើមបំផុតក្នុងពេល នេះ។ ទ្រព្យសម្បត្តិជាលុយកាក់ និងសម្ភារៈទាំងឡាយនឹងកើតឡើងចំពោះលោកអ្នក។ ទន្ទឹមនឹងនេះ ឳកាសដែលអ្នកនឹងជួបស្ថានភាពប្រសើរក្នុងដំណើរបេសកកម្មការងារនាន គឺកាន់តែមានទំហំធំ និងច្បាស់លាស់។ ជារួមថ្ងៃនេះជាពេលវេលាដែលអំណោយផលគ្រប់ ស្ថានភាព ដូច្នេះសូមធ្វើការអនុវត្តការងារទៅតាមបំណងប្រាថា្ន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការ ធ្វើកិច្ចព្រមព្រៀងទាំងអស់។ សូមចូលរួមក្នុងការងារដោយលះបង់ពេលវេលា និងកំលាំង ឲយបានពេញលេញ និងសមស្របបំផុត។ អ្នកនឹងអាចបញ្ចប់ការងារទាន់ពេលវេលា និងងាយស្រួលអ្នក។ ចំណែកមនុស្សដែលនៅក្បែរខ្លួន នឹងជួយជ្រោមជ្រែងលោកអ្នបំផុត ដែលនេះជាដំណើរការដ៏ល្អបំផុតសម្រាប់អនុវត្តការងារ។ ក្រៅពីនេះ សូម្បីតែបញ្ហាហិរញ្ញ វត្ថុ ឬបំណុលទាំងឡាយនឹងអាចដោះស្រាយបានដោយរលូន។ ប្រការសំខាន់បំផុតក្នុងពេល នេះសូមទទួលខុសត្រូវលើការងារជាពិសេស។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលសម្រាប់ដោះស្រាយបញ្ហាអង្គការផ្សេងៗ។ ការគ្រប់គ្រងមិត្តរួមការងារ និងដៃគូដែល លំបាករបស់អ្នកអាចធ្វើទៅបានដោយងាយស្រួល។ ចំពោះភាពស្មុគ្រស្មាញទាំងឡាយនឹង មិនអាចស្ថិតនៅលើផ្លូវរបស់អ្នកបានទេ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យចងចាំអំពី ខ្សែសង្វាក់នៃបញ្ហាពីអតីត ហើយរកវិធីដើរផ្ទុយពីនោះទើបប្រសើរ។ អ្នកមិនអាចធ្វើកំហុស ដដែលៗបានទេ។ ក្រៅពីនេះ ការធ្វើទំនាក់ទំនងតូចធំ និងក្នុងក្រៅទាំងឡាយមានតម្លៃយ៉ាង ខ្លាំង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកកំចាត់ចោលនូវបញ្ហាបំណុល និងប្រាក់ កម្ចីទាំងអស់ ពីព្រោះប្រសិនបើមាន គឺអ្នកអាចនឹងមានបញ្ហារឹងស្ទះផ្នែកសម្ភារៈ។ សូមផ្តោត ទៅលើការងារដែលស្ថិតក្រោមការទទួលខុសត្រូវ សូម្បីតែការងារតូចតាចក្តី។ ប៉ុន្តែសូមបោះ បង់គំនិតដែលចង់បញ្ចប់ការងារច្រើនក្នុងពេលតែមួយ ដោយសារវានឹងមិនកើតឡើងនោះ ទេ មិនត្រឹមតែប៉ុណ្ណោះបែជាមានបញ្ហាច្រើនជំនួសវិញ។ ប្រការដែលសំខាន់បំផុត​សូមព្យាយាមគិតគូរឲ្យបានសមហេតុផលបំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលល្អបំផុត សម្រាប់រៀបចំ គម្រោងផែនការការងារសម្រាប់ថ្ងៃអនាគត។ អ្នកទទួលបានភាពភ្លឺស្វាង រហ័សរហួន និងមានភាពសុទិដ្ឋិនិយមចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះមុខរបស់អ្នក។ ក្រៅពីនេះអំណោយផលនៃអាកប្បកិរិយាវិជ្ជមាននឹងរួមចំណែកដល់ការទទួលបានការផ្តល់ជូននូវសម្ភារៈ និងឳកាសក្នុងការអភិវឌ្ឍន៍ការងារបានល្អ។ ផ្ទុយទៅវិញ សូមកុំទទួលឥទ្ធិពល ពីគំនិតខាងក្រៅ អ្នកគូរបន្តអនុវត្តការងារទៅតាមគម្រោងនឹងប្រសើរជាងការផ្លាស់ប្តូរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនដែលកំពុង ធ្វើការអនុវត្តលើកិច្ចការងារ ឬការបង្កើតគម្រោងផែនការនឹងទទួលបានជោគជ័យធំ។ លោកអ្នកមានគំនិតច្នៃប្រឌិតខ្ពស់ ដែលអាចបញ្ចៀសបញ្ហារឹងស្ទះបានយ៉ាងច្រើន។ លើសពីនេះ វាធ្វើឲ្យអ្នកអាចសម្របទៅក្នុងបរិស្ថានផ្សេងៗបានយ៉ាងល្អប្រសើរ។ ចំពោះ លោកអ្នកជាអាជីវករ ទទួលបានប្រាក់ចំណេញច្រើន អតិថិជនល្អៗ និងដៃគូជំនួញដែលគួរ ឲ្យទុកចិត្តទុកថ្លើមណាស់។ អ្នកក៏អាចប្រើប្រាស់ឳកាសល្អក្នុងពេលនេះ គួសវាសពីគម្រោង ផែនការសម្រាប់ការងារអនាគតផងដែរ។ លំនឹងនៃគំនិតក្នុងពេលនេះមានកំរិតខ្ពស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់អ្នកកំពុងស្ថិតនៅលើ គន្លងផ្លូវដែលត្រឹមត្រូវ និងមានសក្តានុពលយ៉ាងល្អប្រសើរបំផុត។ អ្នកអាចធ្វើការបណ្តាក់ ទុន បង្កើតមុខរបរថ្មី ចូលរួមការងារក្រុម រួមទាំងធ្វើជាអ្នកគ្រប់គ្រងបានយ៉ាងល្អប្រសើរ។ គំនិតស្មារតីរបស់អ្នកក្នុងពេលនេះមានភាពភ្លឺស្វាងណាស់។ ប៉ុន្តែសូមចងចាំថា បរិស្ថានជុំ វិញរបស់អ្នកមិនមែនសុទ្ធតែអាចធានាបាននោះទេ។ មានមនុស្សមួយចំនួនដែលហាក់កំពុង មើលបំណាំរបស់អ្នក ដូច្នេះអ្នកមិនគួរបង្កើតកំហុសណាមួយឡើយ។ សូមច្បាស់លាស់អំពី ទិន្នន័យ ហើយរាល់ការសម្រេចចិត្ត ការបញ្ចេញមតិយោបល់ គួរតែយោងទៅលើហេតុ ផល។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកគ្រប់គ្រងចិត្តគំនិតឲ្យបានល្អបំផុត ក្នុងពេលនេះ។ កុំធ្វើការឆ្លើយតបលើហេតុការណ៍ដែលបានកើតឡើងលឿនពេក ពីព្រោះ ក្នុងហេតុការណ៍ខ្លះ អ្វីដែលអ្នកបានឃើញមិនប្រាកដនោះទេ។ សូមមានហេតុផល ពឹងផ្អែក លើបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន។ កុំងាយជឿជាក់ពេក ពីព្រោះវានឹងអាចធ្វើ ឲ្យអ្នកមានការខកចិត្ត។ សូមចាប់ផ្តើមការងារសំខាន់នៅពេលព្រឹក ហើយកុំបោះបង់ចោល ការងារព្រោះតែភាពលំបាកតិចតួចដែលបានប្រទះ។ កុំមានភាពយឺតយ៉ាវ ពីព្រោះវានឹងជះ ឥទ្ធិពលទៅដល់លទ្ធផល។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកអោយដោះ ស្រាយបញ្ហាប្រមួលផ្តុំ។ ប្រហែលអ្នកគួរតែខិតខំបន្ថែមទៀត សូមកុំពន្យារពេលក្នុងការដោះ ស្រាយបញ្ហាបន្ទាន់ៗ។ លោកអ្នកក៏អាចនឹងជួបនូវស្ថានភាពខ្លះដែលតម្រូវដល់ការលះបង់ ខ្លះដើម្បីទទួលបាននូវអ្វីដែលអ្នកប៉ងប្រាថ្នា។ ប៉ុន្តែជារួម លោកអ្នកអាចយកឈ្នះរាល់ការ លំបាកដែលស្ថិតនៅលើគន្លងផ្លូវរបស់អ្នក។ ចំណែករាល់ការសុំជំនួយ ឬការពិភាក្សាចំពោះ ការងារតូចធំគឺអាចធ្វើទៅបានដោយល្អប្រសើរណាស់។  

ចំណាំ៖

ឆ្នាំទាំង៦ ឆ្លូវ ថោះ រោង ម្សាញ់ វក រកា រាសីឡើងខ្ពស់ត្រដែត។ រាល់បំណងប្រាថ្នាទាំងអស់ របស់លោកអ្នកនឹងទទួលបានដូចបំណង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner