អប្សរាព្រឹកនេះ ២៩ មេសា ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

 

មាតិការព្រឹក ២៩-មេសា-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

N19- ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្ញើលិខិតអញ្ជើញ    សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក៕…ឃ្លីប

L1- សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបជាមួយ ប្រធានាធិបតីអាមេរិក ដែលអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក៕…ឃ្លីប

HS1 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកកីឡាទាំងអស់ គោរពតាមបទប្បញត្តិនៃការប្រកួត និងហាមដាច់ខាតក្នុងការប្រើប្រាស់សារធាតុលើកកម្លាំង ដើម្បីរក្សាភាពថ្លៃថ្នូររបស់ប្រទេសជាតិ។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ថា ការប្រើប្រាស់សារធាតុញៀន និងសារធាតុលើកកម្លាំង គឺជារឿងអាសោច        សម្រាប់មុខមាត់ប្រទេសជាតិ បើទោះបីជាយើងបានដាក់ផែនការក្នុងការយកមេដាយសម្រាប់ជាតិក៏ដោយ។…ឃ្លីប…

HS2 – សម្តេចតេជោ ហ៊ុន សែន ថា មានតែវិស័យកីឡាទេដែលមានស្តង់ដារ រួម  បើទោះបីប្រទេសបិតា ប្រជាធិបតេយ្យក៏ដោយ។ សម្តេចបានចាត់ទុកថាចំណុចនេះ ធ្វើឱ្យយើងគោរពនូវតួនាទីកីឡា គឺស្តង់ដារអន្តរជាតិ ដែលមាននៅក្នុងវិស័យនេះ។ ប៉ុន្តែស្តង់ដារលើបញ្ហានយោបាយ ការគ្រប់គ្រង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អត់មានស្តង់ដារអន្តរជាតិនោះទេ។ …ឃ្លីប…

HS3 – សម្តេចតេជោ ហ៊ុន សែន សម្រេចយក មន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យជំនាញ ដើម្បីព្យាបាលជំងឺមហារីកតែម្តង។…ឃ្លីប…

វគ្គទី២

C6 សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីស្ថានភាពទូទៅរបស់ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ៕…អានផ្ទាល់(ដោយ៖អ៊ិត រ៉ាវុធ)

C7 ក្រសួងមហាសផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានពី លទ្ធផលផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើកទី២៕…អានផ្ទាល់(ដោយ៖អ៊ិត រ៉ាវុធ)

C5  មន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា   កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកើន១៦% នៅត្រីមាសទី១ បង្ហាញពីការងើបឡើងសន្សឹមៗនៃសេដ្ឋកិច្ចកម្ពុជា ៕…អានផ្ទាល់(ដោយ៖សេឌី)

C1  ឯកអគ្គរាជទូតចក្រពភអង់គ្លេសប្រចាំកម្ពុជា ជួបពិភ្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីស្វែងយល់បន្ថែម  ពីបញ្ហាប្រឈម នៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យប្រើប្រាស់ដីកសិកម្ម ក្នុងបរិបទជំងឺឆ្លងកូវីដ-១៩៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

C4 កម្ពុជា-ចិន ពង្រឹងតួនាទីរបស់យុវជន ក្នុងការកសាងសហគមន៍ជោគវាសនារួម៕…អានផ្ទាល់(ដោយ៖សេឌី) ហ៊ុន ម៉ាណែត

C3 មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដា្ឋនពន្ធដារបានលើកឡើងថា  ការចំណូលពន្ធលើសផែនការដោយសារតែប្រទេសមានសុខសន្តិភាព ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

វគ្គទី៣៖

V1 – ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទាំង ២ទីតាំង បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នាថ្ងៃទី២៨ មេសា ២០២២៕…អានផ្ទាល់

C2  មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាល ការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

C8  ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង៥ពាន់នាក់ នៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង៕…អានផ្ទាល់ (ដោយ៖សុខ គឹមសៀន)

C9  អភិបាលស្តីទីខេត្តបាត់ដំបង អញ្ជើញបិទសិក្ខាសាលាស្តីពី«ការផ្តល់បច្ចេកទេស អនុវត្តមុខងារនៃវិស័យ  បរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ» ដល់បណ្តាខេត្តពាក់ព័ន្ធ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 លោក បៃឌិន ចង់ឲ្យសភាអនុម័ត ៣៣ពាន់លានដុល្លាអាមេរិកបន្ថែម សម្រាប់ជួយអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៉ី

G4 ហ្វាំងឡង់ និងស៊ុយអែត ព្រមានពីការជ្រៀតជ្រែករបស់រុស្ស៉ី ជុំវិញគម្រោងស្នើសុំចូល NATO

G3 រុស្ស៉ីព្រមានលោកខាងលិច «កុំឲ្យសាកល្បងការអត់ធ្មត់របស់ខ្លួន»

G5 រដ្ឋមន្ត្រីការបរទេសអង់គ្លេស ជំរុញការបង្កើនការផលិតអាវុធ សម្រាប់ជួយអ៊ុយក្រែន រយៈពេលវែង

G2 តើអឺរ៉ុប អាចរស់នៅដោយគ្មានឧស្ម័នរុស្ស៉ី បានដែរឬទេ?

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner