តុលាការឃុំខ្លួនលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ (Video Inside)
តុលាការបានសម្រេចឃុំខ្លួន លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិហើយ បន្ទាប់ ពីឃាត់ខ្លួនពាក់ព័ន្ធនឹងករណីក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែង។ យោងតាមដីកាតុលាការ ការ ឃាត់ខ្លួនលោក សៀម ភ្លុក បានធ្វើឡើងនៅថ្ងៃទី២៧មេសាឆ្នាំ២០២២ «ពាក់ព័ន្ធនឹងករណីក្លែង បន្លំ និងប្រើប្រាស់លិខិតក្លែងក្នុងការបង្កើតគណបក្សបេះដូងជាតិ»។
គណបក្សបេះដូងជាតិ ត្រូវបានក្រសួងមហាផ្ទៃបានលុបឈ្មោះចេញពីបញ្ជីឈ្មោះ គណបក្សនយោបាយ ក្រោយការ រកឃើញអំពើទុច្ចរិតក្លែងបន្លំស្នាមមេដៃ របស់ សមាជិកក្នុងគណបក្សនោះ។ សេចក្តីរាយការណ៍បញ្ជាក់ថា ក្នុងចំណោមស្នាមមេដៃជាង៤ពាន់ស្នាម នោះ ស្នាមមេដៃ របស់ ឈ្មោះបុគ្គល មួយចំនួន គឺខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ, និងស្នាមមេដៃ របស់ បុគ្គលមួយចំនួនទៀត ត្រូវគេរក ឃើញផ្តិតលើឈ្មោះបុគ្គលដទៃជាដើម។
ការក្លែងបន្លំឯកសារ សាធារណៈ គឺជាបទល្មើសឧក្រិដ្ឋ ដែលមានចែងនៅក្នុងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ដែលច្បាប់បានចែងត្រូវផ្ដន្ទាទោសដាក់ ពន្ធនា គារពី ៥ឆ្នាំ ទៅ ១០ ឆ្នាំ។