«ហេតុអ្វីបានជាខ្ញុំត្រូវបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជា?» (Video Inside)
វិស័យអប់រំសិក្សាធិការជាតិ បានរស់ឡើងវិញ ដោយសារតែគុណបំណាច់នៃការដឹកនាំដ៏ត្រឹម ត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ជាង៤០ឆ្នាំកន្លងមកនេះ បន្ទាប់ពីបានជួយរំដោះប្រទេសចេញរួចផុតពីក្រញាំបិសាចនៃអតីតរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម, វិស័យសិក្សាអប់រំសិក្សាធិការកម្ពុជា បានធ្វើសមាហរណកម្មក្នុងតំបន់និងពិភព លោក។
បច្ចុប្បន្ន និស្សិតកម្ពុជាខ្លះ បានក្លាយជានិស្សិតឆ្នើមមិនត្រឹមតែការប្រកួតប្រជែង ក្នុង ប្រទេសនោះទេ ប៉ុន្តែជាសិស្សឆ្នើមក្នុងតំបន់និងក្នុងពិភពលោកថែមទៀតដោយសារការរៀប ចំទិសដៅដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាល។
សូមទស្សនាអត្ថបទ មួយដែលមានចំណងជើងថា «ហេតុអ្វីបានជាខ្ញុំត្រូវបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជា?»