កិច្ចសន្ទនាមន្ត្រីការពារជាតិនៃវេទិកាតំបន់អាស៊ានចាប់ផ្តើមថ្ងៃសុក្រនេះ (Video Inside)
កិច្ចសន្ទនាមន្ត្រីការពារជាតិតាមរយៈវេទិកាតំបន់អាស៊ាន ARF DOD នឹងចាប់ផ្តើមថ្ងៃនៅថ្ងៃ ទី២៩មេសានេះហើយដែលនឹងមានការចូលរួមប្រទេសអាស៊ានទាំង១០ និងប្រទេសនានាក្នុងតំបន់។
យោងតាមក្រសួងការពារជាតិ ប្រទេសមកពីក្រៅអាស៊ានដែលចូលរួម គឺប្រទេសអូស្ត្រាលី, បង់ក្លាដេស, កាណាដា, ចិន, ឥណ្ឌា, ជប៉ុន, នូវែលហ្សេឡង់, កូរ៉េខាងត្បូង, កូរេខាងជើង, រុស្ស៊ី, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ប៉ាពូអាហ្គីណេ, ស្រីលង្កា, ទីម័រខាងកើត, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
កិច្ចសន្ទនានៃវេទិកាតំបន់អាស៊ាន នឹងផ្តោតលើប្រ ធានបទចំនួន៣ រួមមាន៖
*ទី១៖ តួនាទីសា្ថប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញបន្ទាប់ពីកូវីដ១៩
*ទី២៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងការពារជាតិក្រោយវិបត្តិកូវីដ១៩
*ទី៣៖ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។