២៤ម៉ោងកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥ករណី (Video Inside)

តួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះត្រឹមមួយខ្ទង់ជាដដែល និងមាន រយៈ ពេល៣ថ្ងៃជាប់ៗគ្នាមកហើយ ដោយសារតែគោលនយោបាយចាក់ស្រោចស្រពវ៉ាក់សាំងទូ ទាំងប្រទេស បង្កភាពស៊ាំក្នុងសហគមន៍។

ការឆ្លងថ្មីថ្ងៃនេះ មានចំនួន៥ករណីដែលដូចគ្នា នឹង ម្សិលមិញ ។ ការឆ្លងថ្មី ចំនួន ៥ករណី២៤ម៉ោង​ចុងក្រោយនេះ គឺជាការឆ្លងចូលសហគមន៍ ទាំងអស់ ក្នុងនោះ៣ករណីគឺជាការឆ្លងក្នុងរាជធានីនិង២ករណីជាការឆ្លងនៅតាមខេត្ត ។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះពុំមានឡើយ ដែលឲ្យនាំការស្លាប់ សរុប មាន ចំនួន៣ពាន់៥៦ នាក់ជាដដែល។

កម្ពុជាគិតត្រឹមថ្ងៃទី២៨ខែ មេសា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៤០ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់២៣នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន២៩នាក់ថែមទៀត ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner