វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីច្បាប់បទបញ្ជានិងនីតិវិធីសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្តបានអញ្ជើញ ជាអធិបតីវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីច្បាប់បទបញ្ជានិងនីតិវិធីនានាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរគណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កែ រឹទ្ធិ អគ្គនាយករង និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងដោយមានការចូលរួម ពីមន្ត្រីគណបក្ស លោក លោកស្រីគ្រូបង្គោលសម្រាប់បណ្តុះបណ្តាលបន្តនិង គ្រូឧទ្ទេសច្បាប់ ខេត្ត -ស្រុក-ឃុំ-សង្កាត់ ដែលអញ្ជើញ មកពីស្រុកចំនួន៣ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ រួមមានស្រុកតំបែរ ស្រុកអូររាំងឪ និងស្រុកពញាក្រែកសរុបចំនួន ១៥១រូប ។

ឯកឧត្តម កែ រឹទ្ធិ បានឡើងធ្វើបទឧទ្ទេសនាមពីបទបញ្ជានិងនីតិវិធីនានាសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។វគ្គបណ្តុះបណ្តាលនេះបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសនិងរៀបចំត្រួតពិនិត្យលើការពង្រឹង និងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីច្បាប់ក្នុងមូលដ្ឋាន និងការងារត្រៀមរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ទាក់ទងនឹងការងារបោះឆ្នោតនេះដែរឯកឧត្ដម ចាយ បូរិន បានចែករំលែក បទពិសោធន៍ ចំណេះដឹង ដោយពន្យល់និងធ្វើបទបង្ហាញពីច្បាប់ បទបញ្ជានីតិវិធីនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២
ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានកំណត់។

ឯកឧត្តម ក៏បានសំណូមពរដល់ក្រុមអ្នកច្បាប់គ្រប់ផ្នែកត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យតាមដានឲ្យបានច្បាស់លាស់ចំពោះសមាជិក-សមាជិការទាំងអស់ និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ-ឬមានហើយតែអស់សុពលភាព -មិនទាន់ទទួលអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរថ្មី- មិនទាន់បានកែតម្រូវ -បាត់ឬ ខូចត្រូវរៀបចំឯក
សារបែបបទស្នើសុំទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតក្នុងរយៈពេល៣០ថ្ងៃគឺចាប់ផ្តើមពីថ្ងៃទី៣ខែឧសភាដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីទទួលយកឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលាដើម្បីឲ្យពួកគាត់បានទៅបោះឆ្នោតគ្រប់ៗគ្នា ព្រោះថាសមាជិកម្នាក់ គឺជាសំឡេងគាំទ្រគណបក្សមួយសន្លឹក ។

ឯកឧត្តមប្រធានគណៈកម្មការច្បាប់បានផ្តាំផ្ញេីដល់សិក្ខាកាមទាំងអស់ ដែលបានមកបណ្តុះបណ្តា ល ត្រូវយកចំណេះដឹង
ពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ទៅផ្សព្វផ្សាយនិងបណ្តុះបណ្តាលបន្ដនៅតាមមូលដ្ឋានរបស់ខ្លួន និងភ្នាក់ងារគណបក្ស
ឱ្យគោរពតាមបទបញ្ជា និងនីតិវិធី ច្បាប់ របស់គ.ជ.ប. នៅពេលបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ នាពេនាពេលខាងមុខនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner