សម្តេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលមានខ្លឹមសារថា ខ្ញុំ សូមអរគុណដ៏ជ្រាលជ្រៅ ចំពោះលិខិតថ្វាយសព្ទសាធុការពរជ័យ របស់ឯកឧត្តម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ព្រមទាំងបានផ្តល់យុត្តិធម៌ដល់ខ្ញុំ ក្នុងការបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ សូមជូនពរឯកឧត្តម លោកជំទាវភរិយា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក កម្មករ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជារាស្ត្រទាំងអស់ក្នុងខេត្តព្រះសីហនុ បានប្រកបត នឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលនូវសេចក្ដីរាប់ អាន អំពីខ្ញុំ ៕ ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ

ads banner