ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅឃុំរូង និងឃុំចាន់មូល

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន៤៥៥នាក់ នៅឃុំរូងនិងប្រជាពលរដ្ឋ ២៦៨នាក់ នៅឃុំចាន់មូល ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី5 កាន់តែខិតជិតមកដល់ហើយ ដោយនៅសល់រយៈពេល ត្រឹមតែជាងមួយខែទៀតប៉ុណ្ណោះ ដូច្នេះដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យ ក្នុងការបោះឆ្នោតនេះនៅក្នុងឃុំរូង និងឃុំចាន់មូល ឯកឧត្តមបានស្នើដល់ប្រធានសាខាគណបក្សឃុំ ប្រធានសាខាបក្សភូមិ ប្រធានក្រុមបក្ស សហការគ្នាធ្វើសកម្មភាពប្រមូលផ្ដុំ ឲ្យបានខ្លាំងក្លាជាទីបំផុត សំដៅសម្រេចបានជ័យជំនះ នៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី ៥នេះ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបា នស្នើដល់បេក្ខជនដែលឈរឈ្មោះទាំងអស់ ត្រូវងាកទៅរកការផ្ដល់សេវា ការទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋពីព្រោះថា នៅពេលដែលយើងបានជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ យើងអាចកែលម្អរាល់ចំណុចខ្វះខាត រឺឆ្គាំឆ្គងកាលពីមុនដែលប្រជាពលរដ្ឋមិនពេញចិត្តនោះ ឲ្យល្អប្រសើរឡើងវិញបាន ដោយមិនត្រូវទុកចំណុចខ្វះខាតនោះ ឲ្យក្លាយជាចំណុចខ្មៅ ឬជាកម្ទេចភ្លើង ដែលអាចបង្កជាអគ្គីភ័យបាននោះឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់បេក្ខជន ដែលឈរឈ្មោះ និងសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងឃុំរូង និងឃុំចាន់មូល ឲ្យបង្ហាញនូវភាពក្លាហាន ប្រកបដោយជំនឿជឿជាក់ ក្នុងការការពារ នៅសច្ចះធម៌ របស់គណបក្សប្រជាជនកម្ពុជា កុំអោយជនអគតិមួយចំនួន មកនិយាយបំភ្លើស និងបំផ្លាញនូវអ្វី ដែលជាការខិតខំប្រឹងប្រែង ដោយលំបាក ក្នុងការកសាងសមិទ្ធផលរបស់យើងទាំងអស់គ្នា ដែលខំសាងរួមគ្នា អស់រយៈពេលជាង ៤៣ ឆ្នាំមកនេះ បានឲ្យសោះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner