ក្រុមហ៊ុនកូកា-កូឡាកម្ពុជា និង ក្រុមហ៊ុន EFG Cambodia ចុះកិច្ចព្រមព្រៀងភាពជាដៃគូ

ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈ កម្ពុជាកូកា-កូឡា (កូកា-កូឡា កម្ពុជា) ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេនៅកម្ពុជា និង ក្រុមហ៊ុន EFG (Express Food Group) ដែល ជា ប្រតិបត្តិករហាង លក់ ម្ហូបអាហារ និង ភេសជ្ជៈ (F&B) ឈាន មុខគេ នៅ កម្ពុជា នាពេលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នារយៈពេលបីឆ្នាំ ។

ផ្នែក នៃ កិច្ចព្រមព្រៀង នេះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា នឹង ក្លាយ ជា អ្នក ផ្គត់ផ្គង់ ផ្តាច់ មុខ នូវ ភេសជ្ជៈ កំប៉ុង និងភេសជ្ជៈ ដប ទៅ ឱ្យ ភោជនីយដ្ឋាន និង បញ្ជរ លក់ អាហារ និង ភេសជ្ជៈ ជាង ១០០ទីតាំង របស់ ក្រុមហ៊ុន EFG។ កិច្ចព្រមព្រៀង នេះ ក៏ នឹង រួម បញ្ចូល ផង ដែរ នូវ កិច្ចសហការរួមមាន៖ ការ ធ្វើ ទីផ្សារ វគ្គ បណ្តុះ បណ្តាល និង ការ អភិវឌ្ឍសមត្ថភាព រួម ទាំង ទស្សនកិច្ចនៅរោងចក្រ ក៏ដូចជា ការ ធ្វើ សកម្មភាព ទំនួល ខុស ត្រូវ សង្គម (CSR) រួមគ្នា ផងដែរ។

កិច្ចព្រមព្រៀង នេះ ក៏ នឹង គ្រប ដណ្តប់ លើ ពាណិជ្ជកម្ម អេឡិច ត្រូនិច ដែលកំពុង រីក ចម្រើន យ៉ាង ឆាប់រហ័ស របស់ ក្រុមហ៊ុន EFG ផងដែរ នោះ គឺ អាជីវកម្ម ដឹក ជញ្ជូនអាហារ ដែលមានឈ្មោះថា Hungry? (get.hungryapp.asia)។

លោក David Wigglesworth អគ្គនាយក ប្រតិបត្តិ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា (ដែល ជា ក្រុមហ៊ុន បុត្រ សម្ព័ន្ធ ១០០% នៃ ក្រុមហ៊ុន The Coca-Cola Company) បាន ពណ៌នាពី ភាព ជាដៃ គូ ជា មួយ ក្រុមហ៊ុន EFG នេះ ថា «មាន សារៈ សំខាន់» ហើយ លោក បាន មាន ប្រសាសន៍ថា៖ «យើង ទន្ទឹង រង់ចាំ កសាង ភាពជា ដៃគូ ដ៏ យូរ អង្វែង របស់ យើង ជា មួយ ក្រុមហ៊ុន EFG និង ម៉ាក យីហោ ដ៏ អស្ចារ្យ របស់ ពួកគេ ភីហ្សា ដ៏ល្បីរបស់ ក្រុមហ៊ុន EFG និង ម៉ាកយីហោ ផ្សេង ទៀត ដែលសាកសមឥតខ្ចោះជា មួយ នឹង ម៉ាក ភេសជ្ជៈ ឈានមុខគេ របស់ យើង ជា ពិសេស កូកា-កូឡា ហើយ យើង មើល ឃើញ ភាព ជា ដៃគូ នេះ ថា ជា ដៃគូ ឈ្នះ-ឈ្នះ ហើយ យើង ទន្ទឹងរង់ចាំក្នុងការ ពង្រីក ភាពជាដៃគូឈ្នះឈ្នះនេះ នៅទូ ទាំង ព្រះរាជាណាចក្រកម្ពុជា»។

លោក Martin Darby នាយក គ្រប់ គ្រង ក្រុមហ៊ុន EFG Group បាន ថ្លែង ថា «ខ្ញុំ សូម ស្វាគមន៍» ភាព ជាដៃគូ នេះ។ លោក Darby បាន បន្ថែម ថា៖ «ជា មួយ នឹង ការ ចុះ ហត្ថលេខា នៅ ថ្ងៃ នេះ ហាង ទាំង អស់ ក្រុមហ៊ុន EFG Cambodia ប្តេជ្ញា ក្នុង ការ ផ្តល់ជូន ភេសជ្ជៈ របស់ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នៅតាម ទីតាំង អាជីវកម្ម លក់ រាយ និង ពាណិជ្ជកម្ម អេឡិច ត្រូនិចម្ហូបអាហារ និង ភេសជ្ជៈ (F&B) ទាំង អស់ នៅ ពេល បច្ចុប្បន្ន និង អនាគត របស់ខ្លួន»។

ដូច ទៅ នឹង ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ដែល ជា ក្រុមហ៊ុន ផលិត ភេសជ្ជៈឈានមុខគេនៅ កម្ពុជាដែល ផលិតភេសជ្ជៈដ៏ ពេញ និយម មួយ ចំនួន នៅ ក្នុង ប្រទេស ក្រុមហ៊ុន EFG ជាប្រតិបត្តិករហាង លក់ ភីហ្សា The Pizza Company ដែល ជា ម៉ាក យីហោ ភីហ្សា ឈានមុខគេនៅ កម្ពុជា។ នំភីហ្សា ដ៏ និយម ចូលចិត្ត ខ្លាំង នេះ ដែល ត្រូវ បាន បង្កើត ឡើង ដោយ ក្រុមហ៊ុន Minor Food Group ក្នុងឆ្នាំ២០០០ មាន ឯកទេស ខាង ដុត នំ ភីហ្សា ប្រកប ដោយ ភាព ច្នៃ ប្រឌិត ជា មួយ នឹង នំ ភីហ្សា ដែល មាន សម្បក ក្រាស់ រស ជាតិ ឈ្ងុយ ឆ្ងាញ់ និង សម្បូរ បែប ជាង ភីហ្សា បែប លោក ខាង លិច ភាគ ច្រើន។

ផលិតផល Coca-Cola ជាច្រើនប្រភេទបានចាប់ផ្តើមដាក់លក់នៅភោជនីយដ្ឋាន និងបញ្ជរអាហារ របស់ EFG។ ផលិតផលទាំងនេះរួមមាន Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai និង Aquarius ។

យោង តាមក្រុមហ៊ុន EFG ហាង នំភីហ្សា The Pizza Company បាន កំណត់ អត្ថន័យ នំភីហ្សា សម្រាប់ អ្នក បរិភោគ នៅ កម្ពុជា ហើយ ជា មួយ នឹង ហាង នំ ជាង ៥០ទីតាំងនេះ ក្រុមហ៊ុន EFG គឺ ជា អ្នក ទទួលបាន សិទ្ធិ អាជីវកម្ម ផ្តាច់ មុខ ដ៏ សំខាន់ មួយ របស់ ក្រុមហ៊ុន Minor Food Group។

ម៉ាក យីហោម្ហូបអាហារ និងភេសជ្ជៈ (F&B) ផ្សេង ទៀត របស់ក្រុមហ៊ុន EFG Cambodia រួម មាន DQ, Swensen’s, BarBQ Plaza, KrispyKreme, The Coffee Club, Eat Together (អាហារចិន) និង Bay Phum (ម្ហូប ខ្មែរ)៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner