ប្រធានក្រុមការងារចុះជួយក្រុងព្រះសីហនុ ប្រគល់គ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យ ជូនដល់សង្កាត់ទាំង៤នៃក្រុង
អត្ថបទដោយ៖
គ្រី សម្បត្តិ
ព្រះសីហនុ ៖ ឯកឧត្តម តឹក រ៉េតសំរេច ប្រធានក្រុមការងារចុះជួយក្រុងព្រះសីហនុ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីប្រគល់គ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យ ជូនដល់សង្កាត់ទាំង៤នៃក្រុងព្រះសីហនុ អមដំណើរដោយ ឯកឧត្តម ហេង ណារ៉េត អនុប្រធានក្រុមការងារចុះជួយក្រុងព្រះសីហនុ ឯកឧត្តម ជា ស៊ីណា ឯកឧត្តម គង់ ច័ន្ទវាសនា និងថ្នាក់ដឹកនាំ រួមទាំងមន្រ្តីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រុមការងារចុះជួយសង្កាត់ទាំង៤ គណៈអចិន្ត្រៃយ៍គណបក្សក្រុង លោក-លោកស្រីប្រធានគណបក្សសង្កាត់លេខ៤។
ថវិកាសម្រាប់ចំណាយទិញគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យ មានចំនួន ៩២២៥ដុល្លារ និងបានប្រគល់ជូនលើកនេះ(លើកទី១)រួមមាន :
១-អង្ករ ២តោន
២-ត្រីខ ២០០យួរ
៣-ទឹកស៊ីអ៊ីវ ២០០យួរ
៤-ថ្នាំពេទ្យ ៤មុខ ចំនួន ១២០០ប្រអប់ ៕ ដោយ / គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។