ស៊ែប៊ី បង្អួតកាំជ្រួចថ្មីពីចិន ដើម្បីបង្ហាញពីអំណាចយោធា
ប្រទេសស៊ែប៊ី កាលពីថ្ងៃសៅរ៍ បានបង្អួតកាំជ្រួចបាញ់ពីដីទៅអាកាស ដែលផលិត ដោយចិន និងសម្ភារៈយោធាផ្សេងទៀត ដែលបានទិញពីរុស្ស៊ី និងលោកខាងលិច ខណៈដែលប្រទេសនេះ ព្យាយាមអនុវត្តទង្វើនៅកណ្ដាលជុំវិញបញ្ហាការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
សមាជិកសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការបង្ហាញនៅឯអាកាសយានដ្ឋានយោធា Batajnica ក្បែរទីក្រុង Belgrade ជាកន្លែងដាក់កាំជ្រួចរបស់ចិន និងបារាំង តម្រង់ជាជួរនៅក្បែរឧទ្ធម្ភាគចក្រ Airbus (AIR.PA) យន្តហោះគ្មានមនុស្សបើករបស់ចិន និងយន្តហោះ MIG-29 របស់រុស្ស៊ី។
ប្រទេសស៊ែប៊ី កំពុងព្យាយាមធ្វើឱ្យនៅកណ្ដារវាងភាពជាដៃគូរបស់ខ្លួនជាមួយអង្គការណាតូ និងដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប នឹងសម្ព័ន្ធភាពសាសនា ជនជាតិ និងនយោបាយ ដែលមានអាយុកាលរាប់សតវត្សរបស់ខ្លួនជាមួយរុស្ស៊ី។
ទីក្រុង Belgrade បានទិញប្រព័ន្ធការពារកាំជ្រួចពីដីទៅអាកាស FK-3 របស់ចិន ដែលស្រដៀងនឹងម៉ូដែល S-300 របស់រុស្ស៊ី ឬប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០១៩ ហើយបានចែកចាយនៅដើមខែនេះ។
បច្ចុប្បន្ន ស៊ែប៊ី ជាប្រទេសអឺរ៉ុបតែមួយគត់ ដែលដំណើរការប្រព័ន្ធមីស៊ីលចិន និងយន្តហោះគ្មានមនុស្សបើក CH-92A ។
ប្រធានាធិបតី Aleksandar Vucic បានទស្សនាការបង្ហាញកាលពីថ្ងៃ សៅរ៍ ដែលនៅអមដោយមេបញ្ជាការយោធា និងបានទស្សនាការបង្ហាញយន្តហោះ ដូចជា យន្តហោះ MIG-29 ដែលបានជួសជុលឡើងវិញ និងបានបរិច្ចាគ ដោយប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៧។
លោក Vucic បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំមានមោទនភាព ចំពោះកងទ័ពស៊ែប៊ី ខ្ញុំមានមោទនភាព ចំពោះការរីកចម្រើនដ៏អស្ចារ្យ។ យើងនឹងពង្រឹងកម្លាំងទ័ពអាកាសរបស់យើង។ ស៊ែប៊ីជាប្រទេសអព្យាក្រឹត ហើយស៊ែប៊ីត្រូវតែស្វែងរកដំណោះស្រាយ ដែលអាចឱ្យខ្លួនរក្សាប្រទេសខ្លួន»។
លោកបានបន្តថា ប្រទេសស៊ែប៊ី ក៏កំពុងចរចាទិញយន្តហោះប្រយុទ្ធនឹងព្យុះទីហ្វុងចំនួន ១២ គ្រឿងពីប្រទេសអង់គ្លេសផងដែរ។






ប្រភព៖ Reuters