ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖ យុវជនជាទំពាំងស្នងឬស្សី ត្រូវតែផ្តល់ឱកាសក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា យុវជនជាទំពាំងស្នងឬស្សី ត្រូវតែផ្តលឱកាសក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកជំទាវជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនម្ពុជា និងប្រកាសបញ្ចូល សមាជិកបក្សចំនួន ២២១នាក់ ស្រី ១១០នាក់ មកពីរភូមិចំនួន៥ ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០១ ឧសភាព ឆ្នាំ២០២២ ។

លោកជំទាវបានបន្តថា ការចូលរួមគិតគូរអភិវឌ្ឍពីយុវជន ព្រោះយុវជនជាសរសៃឈាម ដ៏សំខាន់របស់សង្គម ប្រសិនបើយុវជនគិតពិចារណាមិនបានស៊ីជម្រៅ អត់យល់ពីតម្លៃនៃការចូលរួម នោះនឹងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សង្គមជាក់ជាមិនខាន ព្រោះកម្លាំងនៃការចូលរួមរបស់យុវជន គឺជាល្បឿនដ៏សែនសំខាន់សម្រាប់ជំរុញឱ្យមាន ការអភិវឌ្ឍ ។ លោកជំទាវបានណែនាំដល់អជ្ញាធរចូលផ្សព្វផ្សាយ និងពន្យល់ដល់យុវជនអោយជាសឆ្ងាយពីគ្រឿងញៀន និងធ្វើអំពើល្អសម្រាប់ការអភិវឌ្ឍសហគមន៍ និងប្រទេលជាតិអោយមានការីកចម្រើន។

គួបញ្ចាក់ថា ការប្រកាសបញ្ចូលសមាជិកបក្សចំនួន ២២១នាក់ ស្រី ១១០នាក់ មកពីរភូមិចំនួន៥ ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមានភូមិសង្គម ៧៨នាក់ ស្រី ៣៩នាក់ ភូមិកប់ថ្លុក ១៤នាក់ ស្រី ០៧នាក់ ភូមិមង្គលស្លា ១៦ក់ ស្រី ០៨នាក់ ភូមិវល្ល៍យាវ ៦២នាក់ ស្រី៣៣នាក់ ភូមិដំរីល្លាប់ ៥១នាក់ ស្រី ២៣នាក់ ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner