ប្រធានមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បើកប្រាក់ បេឡាមរណសង្គ្រោះក្នុងពិធីបុណ្យសពអតីតយុទ្ធជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច

ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងក្រុមការងារ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនក្រុមគ្រួសារអតីតយុទ្ធជន ក្នុងពិធីបុណ្យសព នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃអាទិត្យទី០១ ខែឧសភា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ហេង ជា មេបញ្ជាការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការគ្រប់ គ្រងអតីតយុទ្ធជន រស់នៅលើដីសម្បទានសង្គមកិច្ច បានបញ្ជាក់ថា លោក នួន ណាត ឋានន្តរសក្ដិពលបាលទោ អាយុ៥៥ឆ្នាំ មានសមាជិកគ្រួសារក្នុងបន្ទុក ៣នាក់ មកពីក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលមរណភាព ដោយ រោគាពាធ នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអាន លិខិតចូលរួមរំលែកទុក្ខរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងបានកត់ត្រាចងចាំជានិច្ច នូវ គុណបំណាច់របស់អតីតយុទ្ធជន ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្តែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់លោកនួន ណាត ជាអតីតយុទ្ធជនធ្លាប់មានស្នាដៃ ជាច្រើន ក្នុងការរួមចំណែកក្នុងបុព្វហេតុការពារជាតិ និងប្រជាជន និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធទៅកាន់សុគតិភព និងបានប្រគល់ថវិកាបេឡាមរណសង្គ្រោះ បួនលានរៀល អង្ករ៥០ គ.ក មីជាតិពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាមួយចំនួនដែលជាជំនួយឧបត្ថម្ភ របស់ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលរួមក្នុងពិធី បុណ្យសពនេះ ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន ថ្លែងអំណរគុណបងប្អូនអតីតយុទ្ធជន ដែលរស់នៅក្នុងភូមិឋានជាមួយគ្នា បានមកចូលរួមជួយឧបត្ថម្ភក្នុងកម្មវីធីបុណ្យសព ចេះជួយគ្នាក្នុងគ្រាមានទុក្ខលំបាក និងបានអំពាវនាវដល់បងប្អូន អតីត យុទ្ធជនទាំងអស់ ត្រូវថែរក្សាសុខភាព និងត្រៀមខ្លួនបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខនេះ ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner