ឯកឧត្តម ឃួង ស្រេង ៖គណបក្សប្រជាជាជនកម្ពុជា មិនរើសអើងនិងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ

ភ្នំពេញ៖ គណបក្សប្រជាជាជនកម្ពុជា មិនរើសអើង ជួយការពារអាយុជីវិត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ ពោលគឺ មិនមានគណបក្សមួយណា បានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជនកម្ពុជាឡើយ ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជាជនកម្ពុជាចំនួន ៧៨រូប នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១ឧសភា ឆ្នាំ២០២២នេះ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ ។

មិនមានគណបក្សណាហ៊ានលះបង់និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជម្ងឺកូវីដ-១៩នេះ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដុសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់បងដែរថា បងប្អូនទាំង៧៨រូបនេះ គឺជាអតីតបេក្ខជនឈរ ឈ្មោះបោះឆ្នោត ឃុំ សង្កាត់របស់គណបក្សភ្លើងទៀននៅតាមបណ្តាសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ តែពេលនេះ ពួកគាត់បានយល់ច្បាស់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជាជនកម្ពុជា ទើបពួកគាត់ស្ម័ក្រចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជាជនកម្ពុជាវិញ។

ឯកឧត្តម ក៏បាន សំណូមពរ ឱ្យ សមាជិក គណបក្ស ប្រជាជន កម្ពុជា ទាំងអស់ ត្រៀមខ្លួន ឱ្យ រួចរាល់ សម្រាប់ ការបោះឆ្នោត នាពេល ឆាប់ៗ ខាងមុខនេះ គឺ សមាជិក គណបក្ស ប្រជាជន កម្ពុជា មួយរូប ប្រែក្លាយជា សន្លឹកឆ្នោត មួយ សន្លឹក។

បើតាមការបញ្ជាក់ពី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា គណបក្សភ្លើងទៀនដែលប្រកាសចូលមករួមរស់ជាមួយ គណបក្ស ប្រជាជន កម្ពុជាចំនួន ៧៨នាក់ នៅរសៀលនេះ ក៏មានការបញ្ចូលសមាជិកសង្គ្រោះជាតិចំនួន ៧៧២នាក់ សរុបចំនួន ៨៥០នាក់ មកជាសមាជិកគណបក្ស ប្រជាជន កម្ពុជា ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner