ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ប្រគល់សម្ភារជូនភ្ញៀវទេសចរដែលភ្លេច ឬជ្រុះនៅរមណីយដ្ឋានអង្គរ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរបានរើស និងរក្សាទុកសម្ភារមួយចំនួន ព្រមទាំងបានប្រគល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលភ្លេច ឬជ្រុះ។ សម្ភារដែលបានប្រគល់ជូនមានដូចជាកាតាប កាបូបប្រាក់ ទូរសព្ទដៃ កាមេរ៉ា កាតធានាគារ ឆ្នាំងសាកទូរសព្ទ Power bank សោម៉ូតូ ប័ណ្ណចូលទស្សនាប្រាសាទ លិខិតឆ្លងដែន មួក និងប្រាក់មួយចំនួន។
ជារឿយៗភ្នាក់ងារទេសចរណ៍តែងតែរើសបាននូវសម្ភារ ឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះ ឬភ្លេចនៅតាមប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរ។ ក្រោយពេលប្រទះឃើញ ភ្នាក់ងារទេសចរណ៍បានសហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ដើម្បីស្វែងរកម្ចាស់ និងបានប្រគល់ជូនទៅម្ចាស់ដើមវិញ៕ ចាន់ វិចិត្រ



















ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។