កាកបាទក្រហមកម្ពុជា ផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងស្រុកឆ្លូង ខេត្តក្រចេះ

ក្រចេះ ៖ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងស្រុកឆ្លូង ខេត្តក្រចេះ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បាននាំនូវសារសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ ដោយមនោសញ្ចេតនា នឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ទន្ទឹមនឹងនោះសូមលោកយាយលោកតា មានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ព្រោះរដូវនេះ ភ្លៀងចាប់ផ្តើមធ្លាក់មកបណ្តើរៗហើយ ហេតុដូច្នេះ សូមលោកយាយ លោកតា មានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ រឺរន្ទះបាញ់ជាដើម។

ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទាំងសុខភាព និងជីវភាពរស់នៅ សូមសម្តេចទាំងទ្វេរមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ទៀត៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner