ព្រះចៅអធិការវត្តត្នោត ឃុំពារាម ស្រុកបាទី ខេត្តតាកែវ អំពាវនាវឲ្យសប្បុរសជនឧបត្ថម្ភដើមឈើ ដើម្បីសោភណ្ឌភាពបរិស្ថាន

តាកែវ ៖ ព្រះចៅអធិការ និងព្រះសង្ឃនៅក្នុងវត្តត្នោត ឃុំពារាម ស្រុកបាទី ខេត្តតាកែវ អំពាវនាវឲ្យសប្បុរសជនឧបត្ថម្ភដើមឈើ ដើម្បីសោភណ្ឌភាពបរិស្ថាន ។

ដើមឈើ គឺជាជម្រកយ៉ាងត្រជាក់ត្រជុំសម្រាប់មនុស្ស និង សត្វ ដូចជា ដើមឈើនៅតាមព្រៃភ្នំ ជាជម្រករបស់សត្វព្រៃទាំងឡាយជ្រកអាស្រ័យ ។ ចំណែករុក្ខជាតិដែលដុះក្នុងស្រុកជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រក របស់ មនុស្សផងដែរ ។ ឯដើមឈើណាដុះនៅតាមដងផ្លូវ គឺជាទីពឹង របស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយ បរិភោគ អាហារ ដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ ។

ដោយឡែកដើមឈើណាដែលព្រះសង្ឃ ឬ ពុទ្ធបរិស័ទ បានដាំនៅក្នុងទីអារាម គឺជាដើមឈើដែលមានប្រយោជន៍ សម្រាប់ព្រះសង្ឃផង ពុទ្ធបរិស័ទទាំង ៨ទិសផង ចូលមក ជ្រកក្រោមម្លប់ឈើដ៏ត្រជាក់រីករាយ នឹងការបំពេញបុណ្យកុសលផ្សេងៗ ។

ឈើខ្លះមានផ្កា មានផ្លែ និងស្លឹកជាអាហាររបស់មនុស្ស សត្វ ទាំងឡាយ ដូចជា ដើមដូង ដើមត្នោត ដើមមៀន ដើម ស្វាយ ដើមអង្គាដី ម្រុម ជាដើម រុក្ខជាតិទាំងនេះមានប្រយោជន៍ណាស់ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner