ឯកឧត្តម លី កុសល បញ្ជាក់ថា មានតែកត្តាសាមគ្គីភាព សុវត្ថិភាពនយោបាយ ទើបមានការអភិវឌ្ឍន៍រីកចម្រើន

សៀមរាប ៖ ឯកឧត្តម លី កុសល សមាជិកគណៈ កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកអង្គរជុំ ថ្លែងថា មានតែកត្តាសាមគ្គីភាព សុវត្ថិភាពនយោបាយ ទើបមានការអភិវឌ្ឍន៍រីកចម្រើន ។

ឯកឧត្តម បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធទីស្នាក់ការគណបក្ស ដែលសាងសង់អស់រយៈពេល ៦ខែ ទាំងទីស្នាក់ការ របង ក្លោងទ្វារ កើតចេញពីសិល្បៈចែករំលែករបស់បងប្អូនសមាជិក ក្រុមការងារ អាជីវករ និងសប្បុរសជន ក្នុងមូលដ្ឋាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នាស្រុកអង្គរជុំ ខេត្តសៀមរាប ។

ឯកឧត្តម លី កុសល បានបញ្ជាក់ថា ៖ ជារឿយៗសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រី តែងក្រើនរំលឹកឱ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បំផុត ចំពោះសុខទុកប្រជាពលរដ្ឋដល់ខ្នងផ្ទះ។ ព្រមទាំងអនុវត្តតាមអភិក្រមទាំង ៥សម្រាប់មន្ត្រីអនុវត្តការងារជាមួយបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានដូចជា ១-ឆ្លុះកញ្ចក់ ២-ងូតទឹក ៣-ដុសក្អែល ៤-ព្យាបាល និង ៥- វះ កាត់ឲ្យបានដូចភ្លៀងរលឹម ។

ឯកឧត្តម បន្តទៀតថា ដើម្បីចូលរួមថែរក្សា នូវសុខសន្តិភាព សុខមាលភាពប្រជាជន ក្នុងភូមិ-ឃុំ អនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព រួមគ្នាអនុវត្តលក្ខណៈសម្បត្តិទាំង ៧ យ៉ាងដូចជា ៖ ១-ផ្ដល់សេវាសាធារណៈ ពិសេសរដ្ឋបាលប្រកបដោយគុណ ភាពតម្លាភាព នឹងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿង ញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ។ ៣-ត្រូវមានសណ្ដាប់ធ្នាប់សាធា រណៈល្អពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៤-គ្មានអំពើអាណាចារ្យ គ្មានការជួញដូរមនុស្សពិសេស ស្ត្រីនិងកុមារ ។ ៥-ចូលរួមដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលា ការ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ។ ៦-មានអនា ម័យ សុខភាពនិងបរិស្ថានល្អ ។ ៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយជំងឺ ឆ្លងរាតត្បាត កាចសាហាវ ប្រកប ដោយប្រសិទ្ធភាព។

ឯកឧត្តម គណៈអធិបតី ក៏បានចែកជូនរបស់កំដរដៃ បន្តិចបន្តួច ដល់បងប្អូនសមាជិក សមាជិការគណបក្ស ដែលអញ្ជើញចូលរួមក្នុងកម្មវិធីមានចំនួន ៣៩០នាក់ផងដែរ ៕ ដោយ៖ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner