TYDA បន្តបេសកកម្មមនុស្សធម៌នៅពោធិ៍សាត់ (Video Inside)

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបន្តសកម្មភាពមនុស្សធម៌របស់ ខ្លួនសាឡើងវិញតាមបណ្តាខេត្ត និងទីកន្លែងនានាក្រោយដំណាក់កាលឆ្លងកូវីដ១៩បានថម ថយដោយសារតែនយោបាយចាក់ស្រោចស្រពវ៉ាក់សាំងនៅទូទាំងប្រទេស។

បេសកកម្មចុះព្យាបាលពលរដ្ឋដោយឥតគិតថ្លៃក្នុងខេត្តពោធិ៍សាត់ ត្រូវបានធ្វើកាលពីថ្ងៃទី១ឧសភាក្រោម វត្តមានដឹកនាំរបស់អនុប្រធានក្រុមប្រឹក្សាភិបាល លោកស្រី ពេជ ចន្ទមុន្នី។

ប្រជាពលរដ្ឋចំនួន ២ពាន់៤០៣នាក់នៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានទទួល ការព្យាបាលក្នុងសកម្ម ភាពមនុស្សធម៌កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ក្នុងឱកាសចុះព្យាបាលពលរដ្ឋជាលើកទី៤ ក្នុងស្រុកក្រគរនោះ លោកស្រី ពេជ ចន្ទមុន្នី បានសំណូមពរឱ្យប្រជាពលរដ្ឋទៅទទួលការ ចាក់វ៉ាក់សាំងដូសទី៤ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកស្រីបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគមTYDA អាជ្ញាធរដែន ដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជា ច្រើនទៀតដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។

ក្នុងការចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីម្សិលមិញ, ក្នុង ចំណោមការព្យាបាលសរុប២៤០៣រណី, រួមមានករណីធ្ងន់ចំនួន ៥៥ករណីក្នុងនោះ១២ករ ណីត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ស្ថិតក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner