តួលេខទេសចរណ៍ក្នុងស្រុកមានចំនួនកើនឡើង (Video Inside)

តួលេខភ្ញៀវជាតិនិងអន្តរជាតិដើរកំសាន្តនាចុងសប្តាហ៍កន្លងមកនេះ មានចំនួន៣២ម៉ឺននាក់ ដែលស្ថិតក្នុងតួលេខកើនឡើងក្នុងស្ថានភាពដែលការឆ្លងកូវីដ១៩នៅមិនទាន់ស្ងប់នៅឡើយ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា នាចុងសប្តាហ៍ ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវទេសចរសរុបមានចំនួន៣១ម៉ឺន៤ពាន់៨១នាក់ ក្នុង នោះមានភ្ញៀវជាតិចំនួន២៩ម៉ឺន៦ពាន់៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១ម៉ឺន៨ពាន់៣៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមានខេត្តព្រះសីហនុចំនួន៦ម៉ឺន៧៤១នាក់, ខេត្តកំពត ៤ម៉ឺន ១ពាន់៣៦៤នាក់,ខេត្តបាត់ដំបង ៣ម៉ឺន៨ពាន់១១២នាក់, រាជធានីភ្នំពេញ ៣ម៉ឺន៥ពាន់៦៤នាក់ ,ខេត្តកែប ២ម៉ឺន៦ពាន់៩២៦នាក់, ខេត្តសៀមរាប ២ម៉ឺន៥ពាន់៤១៣នាក់, និងខេត្តពោធិ៍សាត់ ១ម៉ឺន៧ពាន់៤៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner