សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ក្រុមសិស្សានុសិស្សទាំងអស់ ជាអាទិភាពទី២ នៃការចាក់វ៉ាក់សាំង បន្ទាប់ពីអ្នកជួរមុខ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានប្រកាសសម្រេចដាក់ក្រុមសិស្សានុសិស្សទាំងអស់នៅកម្ពុជា គឺជាអាទិភាពទី២ នៃការចាក់វ៉ាក់សាំង បន្ទាប់ពីអ្នកជួរមុខ។ សម្ដេចតេជោ បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ដាក់សិស្សានុសិស្សទាំងអស់នូវទូទាំងប្រទេសជាក្រុមអាទិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយថាដើម្បីការពារសុខភាព និងជំរុញដល់ការសិក្សាកាន់តែរឹងមាំរបស់សិស្សានុសិស្សទាំងអស់។ សម្ដេចបញ្ជាក់ថា ចាប់ពីពេលនេះទៅ ការផ្តល់វ៉ាក់សាំង ក្រៅពីមន្រ្តីជួរមុខ មិនថាដូសទី៣ ឬទី៤ ទេ កូនសិស្សត្រូវដើរដល់ទីនោះដែរ យើងមានសិស្សទាំងអស់ជាង ៣ លាននាក់ ចាក់ម្តង ៣ លានដូស គឺមិនពិបាកសម្រាប់កម្ពុជាទេ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner