ជនសង្ស័យ ៣នាក់ដែលលួចរថយន្តយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលក្រុមការងារទទួលបាននៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះឲ្យដឹងថា មានក្រុមជនសង្ស័យ លួចរថយន្តយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម ។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ចាក់ថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣:៣០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ បានសហការជាមួយសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ធ្វើការស្រាវជ្រាវស្វែងរកតាមប្រព័ន្ធ GPS នៅក្នុងរថយន្ត និងបើកប្រតិបត្តិការបង្ក្រាប ករណីលួចរថយន្ដដឹកទំនិញ និងអ្នកទទួលផលចោរកម្មនៅចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ ខេត្ដកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ។ ចំណែកជនរងគ្រោះឈ្មោះ លឹម គឹមស្រ៊ុន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកដឹកជញ្ជូន។

សមត្ថកិច្ចបន្តថា ជនសង្ស័យឃាត់ខ្លួនចំនួន ០៣នាក់នោះរួមមាន៖
១-ឈ្មោះ សុិន សុផល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងវែង ឃុំថុង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ សំ មាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ សំ ហឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងចាប់យកមាន រថយន្ដដឹកទំនិញចំនួន ០២គ្រឿង ម៉ាក KIA FRONTIER ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម ២A-៦៨៣២ និងម៉ាកHYUNDAI PORTER ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-៦៤៧៩ និងម៉ូតូ០១គ្រឿងម៉ាក Clak ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១I-៥៨៦៩។ បច្ចុប្បន្ននេះ ជនសង្ស័យ ទាំង៣នាក់កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner