ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ ភាពអយុត្តិធម៌ ឬបញ្ហាតូចតាចរបស់ប្រជាជន មិនមែនជារឿងតូចតាចរបស់ខ្ញ៉ំទេ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពអយុត្តិធម៌ ឬបញ្ហាតូចតាចរបស់ប្រជាជន មិនមែនជារឿងតូចតាចរបស់ខ្ញ៉ំទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកអំពីរឿងអយុត្តិធម៌របស់កញ្ញា ពេជ្រ រីតា ដែលមានបញ្ហាជាមួយលោកញ៉ា ហេង សៀកន្លងទៅ។ សម្តេចថា កាលនោះ មានអ្នកអន្តរាគមន៍ជួយលោកឧកញ៉ា ខណៈដែលជនរងគ្រោះ រងភាពអយុត្តិធម៌ជាប់ឃ៉ំ ហើយក៏មានសិល្បករ សិល្បការនី ស៉ំរកការអន្តរាគមន៍រកយុត្តិធម៌ជូនក្មេងស្រីរងគ្រោះ។

សម្តេចថ្លែងថា មានអ្នកខ្លះលើកឡើងថា នាយករដ្ឋមន្រ្តីមិនគួរលូកដៃរឿងតូចតាចនេះទេ ។ សម្តេចបញ្ជាក់ថា សូមក៉ំមើលថានោះជារឿងតូចតាច ភាពអយុត្តិធម៌របស់ក្មេងស្រី ឬប្រជាពលរដ្ឋ មិនមែមជារឿងតូចសម្រាប់ខ្ញ៉ំទេ ប្រសិនអ្នកតិរច្ឆាន សូមក៉ំអញ្ជើញខ្ញ៉ំឱ្យធ្វើតិរច្ឆាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើសិនជាសម្តេច មិនអន្តរាគមន៍ទេ មកដល់ម៉ោងនេះ កញ្ញា ពេជ្រ រីតា នឹងនៅដេកគុកនៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងអាណោចអាធ័មសម្រាប់កញ្ញា ពេជ្រ រីតា ជាហេតុនាំឱ្យសម្តេចបង្ខំចិត្តចេញអន្តរាគមន៍៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner