សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងសុខាភិបាល រើសក្របខណ្ឌពេទ្យ ៣៥០០នាក់ទៀត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងសុខាភិបាល រើសក្របខណ្ឌពេទ្យជាង ៣៥០០ នាក់ទៀត ដើម្បីបំពេញតម្រូវការចាំបាច់នាពេលខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រឿងពេទ្យនេះ ខ្ញុំបានសម្រេចឱ្យក្រសួងសុខាភិបាល ត្រៀមរើសពេទ្យ ជាង ៣ពាន់៥០០នាក់ទៀត ដើម្បីយើងបំពេញតម្រូវការចាំបាច់នាពេលខាងមុខ ដែលយើងត្រូវត្រៀមទុកជាមុន គ្រូបង្រៀនក៏ត្រូវការជ្រើសរើស ស្របពេលផ្នែកផ្សេងៗមិនផ្តល់ឱ្យរើសក្រៅពីថា អ្នកចូលនិវត្តន៍ត្រូវរើសថែមប៉ុណ្ណោះ ដើម្បីសន្សំសំចៃក្របខណ្ឌរដ្ឋ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សិស្សដែលមិនទាន់បានចូលសាកលវិទ្យាល័យ ដោយសាររង់ចាំការប្រលងចូលសាលាពេទ្យ ដែលសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា គឺជារឿងល្អមួយ។ សម្តេច បន្ថែមថា សិស្សដែលមិនទាន់បានចូលសាកល ដោយសាររង់ចាំ ការប្រលងចូលសាលាពេទ្យល្អដែរ នេះជាឱកាសសម្រាប់យុវជនយើងហើយ ដែលខ្លួនស្រលាញ់មុខវិជ្ជា ដែលខ្លួនពេញចិត្ត ខ្ញុំពិតជាមានការរីករាយ សម្រាប់យើងទាំងអស់គ្នា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner