ដំណើរចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកនាពេលខាងមុខនេះ បានបង្ហាញ នូវជោគជ័យនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា

ប្រធានាធិបតីអាមេរិក លោកចូបៃដិនក្នុងលិខិតថ្ងៃទី២០មេសាឆ្នាំ២០២២ បានសរសេរ អញ្ជើញសម្តេចតេជោហ៊ុនសែនដើម្បីចូលរួមកិច្ចប្រជុំថ្ងៃទី១២និង១៣ឧសភា ដោយបញ្ជាក់ថា លោកទន្ទឹងរង់ចាំ ជួបសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងវិមានសរបស់ប្រធានាធិបតី។ វត្តមានរបស់សម្តេចតេជោហ៊ុនសែន ក្នុងការចូលរួមនាពេលខាងមុខនេះ គឹជាសារមួយ បង្ហាញថានយោបាយអមិត្តរបស់ក្រុមសត្រូវដែលចង់ធ្វើឱ្យកម្ពុជាខូចឈ្មោះដោយសារតែ ការ អំពើបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជានោះ នឹងមិនអាចទទួលបានជោគជ័យ ឡើយ។
ក្រុមធ្វើនយោបាយប្រឆាំង បានព្យាយាមរកវិធីបន្ទុចបង្អាក់នយោបាយការទូតរបស់រាជរដ្ឋា ភិបាលជាច្រើនលើកច្រើនសារ ដោយការប្រើសម្តីលាបពណ៌ចោទថា រាជ រដ្ឋាភិបាលដឹក នាំដោយគណបក្សប្រជាជនកម្ពុជា បានរំលោភសិទ្ធិមនុស្ស ឬចោទថាមិនអនុ វត្តតាមដំណើរ ការលទ្ធិប្រជាធិបតេយ្យ នោះជាដើម។
ក្រុមធ្វើនយោបាយប្រឆាំង បានប្រើការឃោសនាមួលបង្កាច់តាមរយៈបណ្តាញព័ត៌មានក្រៅ ប្រទេសរបស់ខ្លួនចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ស្ទើរ សព្វគ្រប់បែបយ៉ាងទាំងអស់ សូម្បីតែកម្ពុជាធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរាម ក៏ត្រូវ ពួក គេចោទថាជាការធ្វើមូលដ្ឋានបំរើការចូលចតនាវាប្រទេសចិន និងគ្រាន់តែកម្ពុជាបានចាក់ វ៉ាក់សាំងចិនដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋមិនឱ្យឆ្លងជម្ងឺរាតត្បាតកូវីដ១៩ និងបង្កើនភាពស៊ាំ ដល់ពលរដ្ឋខ្មែរក្នុងសហគមន៍នោះ ក៏ក្រុមធ្វើនយោបាយអមិត្តទាំងនោះចោទថា ជាការចង់ ចាក់សម្លាប់ពលរដ្ឋថែមទៀត។
ប៉ុន្តែក្រោមចក្ខុវិស័យនិងគោលនយោបាយដ៏ត្រឹម ត្រូវរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំ រាជរដ្ឋាភិបាល អំពើចោទប្រកាន់នៃការលាបពណ៌ទាំងនោះ ត្រូវបានបង្ហាញនូវការពិតជាបន្ត បន្ទាប់។ ដំំណើរទស្សនកិច្ចរបស់កងកម្លាំង ស្វ័យ ការពារជើងទឹក ជប៉ុនកាលពីពាក់កណ្តាល ខែមីនាឆ្នាំ២០២២ បានបញ្ជាក់នូវការពិតទៅពិភពលោកវិញដោយដំណើរទស្សនកិច្ចចូល ពិនិត្យមូលដ្ឋានរាមនាពេលនោះ បានបង្ហាញនូវភាពស្អាតស្អំដល់រាជរដ្ឋាភិបាលកម្ពុជាវិញ។ ចំណែកការចោទលើបញ្ហាវ៉ាក់សាំងចិននោះវិញ, តួលេខនៃការឆ្លងដែលកាន់តែធ្លាក់ចុះ ក្រោម គោលនយោបាយចាក់ស្រោចស្រពវ៉ាក់សាំងរបស់រាជរដ្ឋាភិ បាលកម្ពុជាដោយយកវ៉ាក់សាំង ប្រទេសចិនជាគោលដៅសំខាន់នោះ ត្រូវបានអង្គការសុខភាព ពិភពលោកនិងបណ្តាប្រ ទេសនានាកោតសរសើរចំពោះគោលនយោបាយនិងចក្ខុវិស័យដ៏ ត្រឹមត្រូវរបស់សម្តេចតេ ជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី១២និង១៣ឧសភាខាងមុខនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតជោ ហ៊ុន សែននឹងត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានសហរដ្ឋអាមេរិកថែមទៀត ដោយប្រមុខដឹកនាំកម្ពុជានឹងត្រូវធ្វើជាសហប្រធានជាមួយនឹងមេដឹកនាំអាមេរិកលោកចូបៃដិន ។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅស្រុក បានសម្តែងក្តីអបអរសាទរជាខ្លាំងចំពោះសម្តេច តេជោហ៊ុនសែន នូវភាពដ៏ប៉ិនប្រសប់នូវនយោបាយការទូតនិងការកាច់ចង្កូតនាវាកម្ពុជាដែល ធ្វើឱ្យពិភពលោកបានមើលឃើញថា មានតែសម្តេចតេជោហ៊ុនសែននិងគណបក្សប្រជាជន កម្ពុជាតែប៉ុណ្ណោះទេ ដែលជាទីពឹងពាក់មិនអាចខ្វះបានសម្រាប់ការដឹកនាំប្រទេសកម្ពុជានិង ការនាំនាវាកម្ពុជាធ្វើដំណើរទៅមុខបានយ៉ាងរលូនដោយមិនខ្លាចឧបសគ្គរារាំងរបស់ក្រុមអមិត្ត ទោះបីចង់ធ្វើព្យុះភ្លៀងផ្គរឬធ្វើវិទ្ធង្សនាចោទដាក់មកលើរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner