រូបថត Erling Haaland ក្នុងឈុត Arsenal កាលនៅក្មេង បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រកាំភ្លើងធំ

បាល់ទាត់ ៖ អ្នកគាំទ្រក្រុម ARSENAL បានបង្ហាញភាពភ្ញាក់ផ្អើល បន្ទាប់ពីរូបភាពចាស់របស់ Erling Haaland នៅក្នុងឈុតរបស់កាំភ្លើងធំ ត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។កីឡាករវ័យ 21 ឆ្នាំរូបនេះ គ្រោងនឹងចាកចេញពីក្លឹប Borussia Dortmund នៅរដូវក្តៅនេះក្នុងតម្លៃ 64 លានផោន។

ក្លឹប Manchester City ហាក់ដូចជាស្ថិតក្នុងតំណែងកំពូលសម្រាប់ការចុះហត្ថលេខារបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ដោយ Haaland ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅកាន់ Monaco ដើម្បីពិភាក្សាជាមួយភ្នាក់ងារ Mino Raiola នៅថ្ងៃអាទិត្យ។
ប៉ុន្តែរូបថតចាស់មួយសន្លឹកដែលបានបង្ហោះក្នុង Twitter ដោយកីឡាករ Chris Wheatley របស់ទីក្រុង London បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ Arsenal។

នៅក្នុងរូបថតនោះ Haaland អាចត្រូវបានគេឃើញពាក់ឈុតក្រៅផ្ទះរបស់ Gunners ពណ៌លឿង ជាមួយនឹងខោខ្លី ។
ឈុតសំលៀកបំពាក់នោះត្រូវបានគេអោយដឹងថាកាលពីរដូវកាល 2010-11 ហើយក៏ត្រូវបានគេប្រើជាឈុតក្រៅដីសម្រាប់យុទ្ធនាការពីរបន្ទាប់ផងដែរ ប៉ុន្តែគេមិនដឹងថានៅពេលណាដែលរូបភាពនោះត្រូវបានថត។យ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនបាននិយាយលេងសើចថាវាជាសញ្ញាមួយដែលថា Haaland អាចនឹងធ្វើដំណើរទៅ Emirates នៅរដូវក្ដៅនេះ។

អ្នកគាំទ្រកាំភ្លើងធំម្នាក់បានសរសេរលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “គាត់ត្រលប់មកផ្ទះវិញហើយ”។
ទន្ទឹមនឹងនោះម្នាក់ទៀតបាននិយាយថា៖ «គាត់នឹងត្រឡប់មកទីនេះម្តងទៀត »៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner