វៀតណាម ៖ អាហារសមុទ្រប្រកាសប្រាក់ចំណេញកើនឡើង ខណៈតម្រូវការពិភពលោកងើបឡើងវិញ

ហាណូយ ៖ ក្រុមហ៊ុនគ្រឿងសមុទ្រជាច្រើនបានមើលឃើញពីការកើនឡើងនៃប្រាក់ចំណេញ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ បើធៀបនឹងត្រីមាសទី១នៃឆ្នាំ២០២១ ជាការកើនឡើង ដោយសារតែការកើនឡើងនៃតម្លៃ និងការងើបឡើងវិញនៃតម្រូវការ ។

សាជីវកម្ម Vinh Hoan ដែលជាក្រុមហ៊ុនគ្រឿងសមុទ្រធំជាងគេ បានប្រកាសប្រាក់ចំណេញក្រោយបង់ពន្ធជាង ៥៥០ពាន់លានដុង (២៣.៩ លានដុល្លារ) នៅក្នុងត្រីមាសទី ១ កើនឡើង ៤.២ដងធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុន Fish Joint Stock ក៏ឃើញប្រាក់ចំណេញរបស់ខ្លួនកើនឡើងជាង ៥.៧ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដល់ ៦៣ពាន់លានដុង ដែលជាប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុត ចាប់តាំងពីចុងឆ្នាំ២០១៨ ។

IDI ឬ International Development & Investment ក៏បានកត់ត្រាប្រាក់ចំណេញក្រោយបង់ពន្ធជាង ២០០ពាន់លានដុង ដែលជាប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១០ ជាពេលដែលខ្លួនបានចាប់ផ្តើមចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ។

សាជីវកម្ម Nam Viet បានរាយការណ៍ពីការកើនឡើងចំនួន ៣ ដងពីមួយឆ្នាំទៅមួយឆ្នាំនៃប្រាក់ចំណេញដល់ ២០៦ ពាន់លានដុង ខណៈដែល Camimex Group បានឃើញប្រាក់ចំណេញរបស់ខ្លួនទ្វេដងដល់ ២៥.១ពាន់លានដុង។

ក្រុមហ៊ុន Sao Ta Foods Joint Stock Company ដែលជាក្រុមហ៊ុនអាហារសមុទ្រមួយផ្សេងទៀត បានរាយការណ៍ថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងជិត ១.៥ ដងពីមួយឆ្នាំទៅមួយឆ្នាំដល់ ៤២.២ ពាន់លានដុង ៕ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner