ក្រុមឥន្ទ្រីពិឃាតឌូកឈ្នះជើងឯក បាល់ទះ ISI PIPE-ISI PALM

សមាជិកក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ជុក សោភា ហៅឌូក បានជួយក្រុមបាល់ទះក្រុមឥន្ទ្រីពិឃាត-ឌូកឈ្នះជើងឯកពានរង្វាន់ ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM រដូវកាលទី១ ក្រោយវាយបកយកឈ្នះក្រុមក្រសួងមហាផ្ទៃ A ដោយលទ្ធផល ២សិតទល់១សិត នៅទីលាន The Blue Sports។

នៅសិតទី១ ក្រុមក្រសួងមហាផ្ទៃ A បានយកឈ្នះក្រុមឥន្ទ្រីពិឃាត-ឌូក ដោយងាយស្រួលក្នុងពិន្ទុ ១៦-៣ ប៉ុន្តែនៅសិតទី២ ក្រុមឥន្ទ្រីពិឃាត-ឌូក បានវាយបកយកឈ្នះទាំងលំបាកវិញ ក្នុងពិន្ទុ ១៦-១៤។ ចូលដល់សិតទី៣ ជាសិតកាត់សេចក្តី គឺក្រុមឥន្ទ្រីពិឃាត-ឌូក បានបន្ដយកឈ្នះក្នុងពិន្ទុ ១៥-១២ ដោយគ្រងជើងឯកតែម្ដង។

ពានរង្វាន់បាល់ទះផលិតផល ស័ង្កសីដែក ISI PIPE-ISI PALM នេះបានដំណើរការប្រកួតរយៈពេល ៥ខែមកហើយ ដោយបែងចែកការប្រកួតជា ៥ដំណាក់កាល ហើយនៅទីបំផុត ប្រកួតជុំផ្ដាច់ព្រ័ត្រ ក្រុមបាល់ទះជើងឯកនេះទទួលបានប្រាក់រង្វាន់ ២០លានរៀល ខណៈក្រសួងមហាផ្ទៃ A លេខ២ អមប្រាក់រង្វាន់ ៨លានរៀល និងលេខ៣ ក្រុមក្រសួងមហាផ្ទៃ B ប្រាក់រង្វាន់ ២លាន ៨សែនរៀល៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner