រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង៤០ឆ្នាំមកនេះ បានសម្រេចស្នាដៃ និងសមិទ្ធផលយ៉ាងធំធេងនៅក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្ស បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ

អត្ថបទដោយ៖
AMS OneMinute

រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យអាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព

យុវជនត្រូវប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើដែលទទួលបានពីការសិក្សា ដើម្បីចូលរួមកសាង និងអភិវឌ្ឍប្រទេសយើងឱ្យបានកាន់តែរីកចម្រើន រុងរឿងទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ស័ក្តិសមជាសាវ័កល្អរបស់ព្រះពុទ្ធ និងជាពលរដ្ឋល្អរបស់សង្គមជាតិ

សាសនាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអប់រំបណ្តុះគំនិត និងការសាបព្រោះចំណេះដឹង ព្រមទាំងការអប់រំកាយ វាចា ចិត្ត ដើម្បីលើកកម្ពស់គុណធម៌ និងសីលធម៌សង្គម ដែលជាផ្នែកមួយដ៏សារៈសំខាន់សម្រាប់ភាពសុខដុមរមនារបស់សង្គមជាតិកម្ពុជា

✍🏽-ហ៊ុន ម៉ាណែត

https://www.facebook.com/482663735152092/posts/5079615482123538/?d=n

ads banner