បួនខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង១.៣លានដុល្លារ

សៀមរាប៖ ភ្ញៀវទេសចរបរទេសសរុបចំនួន ៣៣,២០៥នាក់បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១,៣៥២,៦១៥ដុល្លារ នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ។

របាយការណ៍ខាងលើនេះត្រូវបានបង្ហាញឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

ដោយឡែក សម្រាប់ខែមេសា ឆ្នាំ២០២២នេះ គឺគ្រឹះស្ថានអង្គររកចំណូលបាន៥៣៧,០៤០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១៣,៣៦៥នាក់។

ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានចំនួនសរុប ៦៦,៤១០ដុល្លារ ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner