ឯកឧត្តម ជា វ៉ាន់ដេត ផ្តល់អនុសាសន៍៥ប្រចំណុចដើម្បីបន្តឆ្ពោះទៅរកការជោគជ័យ នៅក្នុងការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់

ខេត្តតាកែវ ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីគិតពិចារណាយកជាធាតុចូល ក្នុងការប្រមែលប្រមូលមតិយោបល់នេះទៅជម្រាបបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រ បន្តបោះឆ្នោត និងតាមរយៈឆ្លងកាត់ការបោះឆ្នោតច្រើនសារ យើងត្រូវជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អ្វីដែលបានរាជរដ្ឋាភិបាលបានធ្វើ ដោយផ្តោតលើ៥ចំណុច ដោយចំណុចសំខាន់ៗគឺ៖

ទី១ ការងារជំងឺកូវីដ១៩ ទាំការងារព្យាបាលក៏ដូចជាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ
ទី២ ការស្ថាបនាផ្លូវ មានផ្លូវជាតិ ផ្លូវលំ និងផ្លូវល្បឿនលឿន ដោយបានភ្ជាប់រវាងពីខេត្តមួយទៅខេត្តមួយ
ទី៣ បន្តជម្រាបបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសកម្មជន កំឱ្យស្តាប់នូវពាក្យញុះញង់របស់គណបក្សប្រឆាំង
ទី៤ ធ្វើការបង្ហាញពីសម្មិទ្ធិផលដែលនៅក្នុងអាណត្តិទី៤របស់ ក្រុមប្រឹក្សាឃុំ បានដឹកនាំ
និងទី៥ ត្រូវធ្វើឱ្យគណបក្សប្រជាជនកម្ពុជាយើងកាន់តែខ្លាំង និងរីកចំរើនរឹងមាំជារៀងរហូត។

ការផ្តល់អនុសាសន៍នេះធ្វើឡើងនៅ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះពង្រីងមូលដ្ឋានស្រុកបាទី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាល សួរសុខទុក្ខ ដោយក្តីនឹករលឹក ជាមួយបងប្អូន ពូមីង ជាបេក្ខជនក្រុមប្រឹក្សាឃុំ ពេញសិទ្ធិ បម្រុង សាខាបក្សភូមិ សកម្មជន យុវជនគណបក្ស ចំនួន ២៦៥ នាក់ ក្នុងមូលដ្ឋានឃុំពង់ ស្រុកបាទី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ អមដំណើរឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារ ព្រមទាំង ប្រធានគណបក្សស្រុកបាទី។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានរំលេចចេញនៅអភិវឌ្ឍន៍ គ្រប់វិស័យ យ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅប្រទេស ក្នុងតំបន់ និងពិភពលោក ក្រោមការដឹកនាំប្រទេសកម្ពុជា ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រមុខគណបក្សប្រជាជនកម្ពុជា។

បន្ថែមលើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងនៅស្ថានភាពជម្ងឺកូវីដ១៩ ទាំងស្រុង រួមទាំងផ្តល់ការចាក់វ៉ាក់សាំងការពារនូវជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ចាប់ពីដូសទី១ រហូតដល់ដូសទី៤ ពីអាយុ៣ឆ្នាំ ឡើងទៅ។ ដោយក្តីនឹករលឹក ចំពោះបងប្អូន ពូមីងក្រុមការងារមូលដ្ឋាន សកម្មជន យុវជនគណបក្ស ឯកឧត្តមប្រធានក្រុមការងារ បានណែនាំ ដល់សមាជិក សមាជិកា ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ដើម្បីឈានដល់ចំណុចខ្លាំង នឹងទទួលបានជ័យជំនះ១០០ភាគរយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលដ៏ខ្លីខាងមុខនេះ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner