ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយយុវជនគណបក្សនៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈអចិន្ត្រៃយ៍ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្ទៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលនិងធ្វេីបទបង្ហាញពីបទបញ្ជានិងនីតិវិធីនានានៃការបោះឆ្នោតជូនដល់មន្រ្តីគណបក្សស្រុក-យុវជនគណបក្ស ដែលជាភ្នាក់ងារ ជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ចំនួន២៥០រូបនៅមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការរីកចម្រើនលើគ្រប់វិស័យ និងគ្រប់គ្រងបានយ៉ាងល្អ នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈ យុទ្ធសាស្ត្រចាក់វ៉ាក់សាំង តាមអភិក្រម ផ្ការីក ។ ជាពិសេស បានធ្វើឱ្យកាន់តែប្រសើរឡើងនូវ មនុស្ស ទឹក ផ្លូវ ភ្លើង ដោយប្រកាន់ខ្ជាប់នូវបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។

ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់អភិវឌ្ឍ កសាងធនធានយុវជនតំាងពីដើមរហូតមក ព្រោះយុវជនជាកម្លាំងបន្តវេនរបស់សង្គមជាតិ ក្នុងការចូលរួមដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។

ឯកឧត្តមក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដល់យុវជន-យុវនារីនៅស្រុកតំបែរទំាងអស់ត្រូវខិតខំរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនសម្រាប់បន្តវេន ក្នុងការរួមចំណែក កសាងសង្គមជាតិ និងជាគំរូវីរភាពពីមួយជំនាន់ទៅមួយជំនាន់។

ឯកឧត្តមប្រធានផ្នែកឃោសនាអប់រំ បានស្នើដល់យុវជនទំាងអស់នាំគ្នាគោរពនិងអនុវត្តឲ្យបាននូវអនុសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែរំលឹកដល់យុវជន-យុវនារីដែលជាអ្នកបន្តវេនទាំងអស់ត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ ខ្លួនឱ្យកាន់តែ រឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាចំណេះដឹងជំនាញ និងផ្នែក ចរិយាសម្បត្តិប្រកប ដោយគុណធម៌ សីលធម៌ រួមជាមួយស្មារតី និងសកម្មភាពចូលរួម ថែរក្សានូវសមិទ្ធផលនិងស្នាដៃរបស់ថ្នាក់ដឹកនាំ សម្រាប់ ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។ ម្យ៉ាងវិញទៀត ត្រូវបន្តចូលរួមធ្វើអំពើល្អ និងយកចិត្តទុកបម្រើប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន។

ទាក់ទងទៅនឹងការងារបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្ដម ចាយ បូរិន បានចែករំលែក បទពិសោធន៍ ចំណេះដឹង ដោយពន្យល់និងធ្វើបទបង្ហាញពីច្បាប់ បទបញ្ជានីតិវិធីនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់។

រួមជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ យុវជនគណបក្សស្រុកតំបែរទាំងអស់ថា ពេលចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ របស់គណបក្សជូនប្រជាជនឲ្យបានដឹងកាន់តែច្បាស់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីទទួលបានការអភិវឌ្ឍបន្ត ផ្តល់ឱកាសឲ្យកូនចៅ ជាយុវជននិងកុមារ បានសិក្សារៀនសូត្រ រស់នៅក្នុងសុខសន្តិភាព និងភាពសម្បូររុងរឿងជារៀងរហូតតទៅ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner