ក្រសួងប្រៃសណីយ៍ប្រកាស កុមារា កុមារី ទទួលជ័យលាភី ក្នុងការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ និងបានកោតសរសើរចំពោះកុមារា និងកុមារី ចំនួន៣រូប ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី១ ឆ្នាំ២០២២ លើប្រធានបទ “ សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពល ស្តីពីមូលហេតុ និងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ Write a letter to an influential person about why and how to take action on climate change” ។

គួរបញ្ជាក់ថា ដំណើរការនៃការប្រកួតប្រជែង គឺសិស្សានុសិស្ស ត្រូវមានអាយុចាប់ពី ៩-១៥ឆ្នាំ ហើយសរសេរសំបុត្រដោយដៃជាភាសាខ្មែរ ឬភាសាអង់គ្លេស ដែលមិនលើសពី៨០០ពាក្យ ឬ២ទំព័រ រួចផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងសំបុត្រដែលបានសរសេររួចតាមរយៈសេវាប្រៃសណីយ៍។

ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនសរុប ៦៣រូប ដែលបានចូលរួមប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំណេរមានខ្លឹមសារល្អជាងគេរបស់បេក្ខជនចំនួន ១០រូប។ ឆ្លងកាត់ដំណាក់កាលទី២ តាមរយ:ការសម្ភាសន៍ផ្ទាល់អំពីអត្ថន័យនៃសំបុត្ររបស់បេក្ខជន គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប គឺ៖

  • ជ័យលាភីលេខ១ កុមារា សេង អេរិច មកពីសាលារៀនអន្តរជាតិវើលដ៏កម្ពុជា រាជធានីភ្នំពេញ
  • ជ័យលាភីលេខ២ កុមារី មេង សេនដូណា មកពីសាលារៀនអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ
  • ជ័យលាភីលេខ៣ កុមារី សាន មុន្នីរ័ត្ន មកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ខេត្តកំពង់ចាម។

ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា សម្រាប់បេក្ខជនជ័យលាភីលេខ១ ត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner