អាជ្ញាធរចាត់ឱ្យក្រុមគ្រូពេទ្យស្ពាយវ៉ាក់សាំងទៅចាក់ជូនអ្នកនៅតាមទីផ្សារ ទីប្រជុំជន ប្លុកផ្ទះជួល របស់កម្មករ ក្នុងរោងចក្រ ទីតាំងចល័ត នានា ក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំង កូវីដ-១៩

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានកំពុងសម្រុកបេីកយុទ្ធនាការចុះចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ អ្នកនៅតាមទីផ្សារទីប្រជុំជន ប្លុកផ្ទះជួល របស់កម្មករ ក្នុងរោងចក្រទីតាំងចល័តនានា និងឈានដល់ ការស្ពាយយកវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩នេះ ថែមទាំងទៅចាក់អោយក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង ។ នេះពិតជាបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ធ្លាប់បានបញ្ជាក់ហើយថា ក្នុងបរិបទជម្ងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដុសទី៣ បានចំនួនជាង ១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដុសទី៤ ជូនប្រជាពលរដ្ឋបន្ថែមទៀត ហើយចាក់វ៉ាក់សាំងនេះទៀតសោធ ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្ពាយយកវ៉ាក់សាំង ទៅចាក់ជូនដល់ទីតាំងតែម្តង។ ជាក់ស្តែង អ្វីដែលយើងបានមើលឃើញនៅពេលនេះ ក្រុមកាេងារនេះ បាននិងកំពុងស្ពាយយកវ៉ាក់សាំង ទៅចាក់ដល់ទីផ្សាររដ្ឋនានា នៅក្នុងរាជធានីភ្នំពេញ រហូតស្ពាយយកវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩នេះ ទៅចាក់អោយក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង។

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានចុះចាក់វ៉ាក់សាំង ជូននិស្សិតស្នាក់ដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានទិចណូ ចំនួន ៥៧នាក់ ក្នុងនោះនិស្សិតឡាវ ២៣នាក់ និស្សិតវៀតណាម ១៣នាក់ និងនិស្សិតខ្មែ ២១នាក់ ។ ចំណែកនៅតាមទីផ្សាររដ្ឋនានា នៅក្នុងរាជធានីភ្នំពេញ ក្រុមការងារនេះ ក៏បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ដើម្បីសុខមាលភាពប្រជាជន។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner