ដោយសារភ្លៀងធ្លាក់បន្តបន្ទាប់មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បង្ខំចិត្តបើកទ្វារទឹកនៅតាមទំនប់ និងអាងមួយចំនួន ដើម្បី បញ្ជៀសការលិចលង់

កំពង់ស្ពឺ៖ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ លោក ញ៉ាញ់ ជាបហ៊ង បានឱ្យដឹងថា ដោយសារមានភ្លៀងធ្លាក់បន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺបានធ្វើឱ្យអាងស្តុកទឹកមួយចំនួន ត្រូវបាន បង្ខំចិត្តបើកទ្វារទឹកកាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្ការការបាក់ទំនប់ជាយថាហេតុ ខណៈទំនប់ទឹកមួយចំនួន ស្ថិតក្នុងកម្រិតប្រកាសអាសន្ន។

លោក ញ៉ាញ់ ជាបហ៊ង បានបញ្ជាក់ថា មានទ្វារទឹកជាច្រើនក្នុងខេត្ត ត្រូវបានបើក ក្នុងនោះផ្នែកខាងជើងស្ទឹងក្រាំងពន្លៃក្នុងខេត្តកំពង់ស្ពឺ មានទ្វារទឹកចំនួនប្រាំ ត្រូវបានបើក និងអន្លង់ជ្រៃចំនួនប្រាំទ្វា រ(ខេត្ត កំពង់ឆ្នាំង បើកបីទ្វារ ខេត្តកំពង់ស្ពឺ បើកពីរទ្វារ)។ ចំពោះនៅផ្នែក កណ្តាលចំណុចទំនប់ចាន់ថ្នាល នៃឃុំក្រាំងចេក ស្រុកឧដុង្គ មាន ភ្លៀងធ្លាក់ខ្លាំងក៏បង្ខំចិត្តបើកទ្វារទឹកចំនួនប្រាំផងដែរ។

ដោយឡែកស្ថានភាពនៃស្ទឹងព្រែកត្នោត ដោយភ្លៀងនៅផ្នែកខាងលើ បានធ្លាក់បន្តបន្ទាប់ក៏បង្កជាទឹកជំនន់ក្នុងស្ទឹងនេះឡើងខ្លាំងផងដែរ ដែលបង្ខំឱ្យជំនាញសម្រេចបើកទ្វារទឹកមួយកន្លែងដែលមានកម្ពស់ ០,៥ម៉ែត្រ។

លោកប្រធានមន្ទីរធនធានទឹកបានបន្ថែមថា ស្របពេលដែលទ្វារ ជាច្រើនត្រូវបានបើកនោះ វារីអគ្គិសនីខ្នាតតូចចំនួនបួន ក៏ត្រូវបើក ទ្វារផងដែរ ខណៈអាងទឹកម៉ៃសាមឿនត្រូវ បានបង្ហើបដើម្បីបញ្ជៀស គ្រោះមហន្តរាយលិចលង់ និងបាក់ទំនប់ជាយថាហេតុ។ ម្យ៉ាងវិញ ទៀតនៅផ្នែកខាងត្បូងនៃខេត្តសម្រាប់ស្រុកគងពិសី និងស្រុកបសេដ្ឋ ទ្វារទឹកមួយចំនួនក៏ត្រូវបើកទ្វារ ខណៈទ្វារទឹកស្វ័យប្រវត្តិចំនួន ពីរ បានលោត ហើយមន្ត្រីជំនាញក៏កំពុងធ្វើការងារលើករណីនេះ។

ជុំវិញបញ្ហានេះ លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា ជំនន់ ទឹកភ្លៀងនេះនៅមិនទាន់បង្កជាហានិភ័យធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តនេះនៅឡើយទេ។ ម្យ៉ាងទៀតពលរដ្ឋក្នុង ខេត្ត នេះហាក់មានភាពសាំទៅនឹងគ្រោះធម្មជាតិនេះទៅហើយ។ ទោះជា យ៉ាងណាមន្ទីរជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈទុកជាមុន ដើម្បីសុខ សុវត្ថិភាព ក្រុមគ្រួសារពីគ្រោះទឹកជំនន់៕
ដោយ៖ម៉ុន សំអាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner