សៀវភៅ “ឈ្វេងយល់អំពីអាស៊ាន តួនាទីច្បាប់ និងវិស័យអប់រំក្នុង សមាហរណកម្មអាស៊ាន” ត្រូវបានសម្ពោធដាក់ជាផ្លូវការស្រប ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុអាស៊ាន

ភ្នំពេញ៖ សៀវភៅមានចំណងជើងថា “ឈ្វេងយល់អំពីអាស៊ាន តួនាទី ច្បាប់ និងវិស័យអប់រំក្នុងសមាហរណកម្មអាស៊ាន” ជាស្នាដៃ និពន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបោះពុម្ភជាភាសាខ្មែរ និងអង់គ្លេស ត្រូវបាន សម្ពោធដាក់ជាផ្លូវការ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំ អាស៊ាន។ពិធីម្ពោធប្រារព្ធធ្វើនារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងវត្តមាន ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយសផ្តល់ជូន បាឋកថា ដោយផ្ទាល់។

សូមជម្រាបថា ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បាននិពន្ធ និង បោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរ អង់គ្លេស បារាំង ពាក់ព័ន្ធនឹង សេដ្ឋកិច្ច ហិរញ្ញវត្ថុ នីតិសាស្ត្រ អប់រំ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ។ កន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានធ្វើបាឋកថា ចំនួនពីរលើករួចមកហើយនៅសាកលវិទ្យាជាតិគ្រប់គ្រង និងដោយ ឡែកថ្ងៃនេះជាលើកទី៣ នៃការធ្វើបាឋកថា៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner