បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់អ្នកកាសែតត្រូវចេះប្រើអំណាចទី៤ ដើម្បីទទួលបានការកោតគោរព (Video Inside)
កម្ពុជាបានរៀបចំទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា លើកទី២៩ ដោយមាន ការអញ្ជើញចូលរួមពីបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
បណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យសារព័ត៌មានគឺជាអំណាចទី៤ ប៉ុន្តែលោក បានថ្លែងដាស់តឿនថាអ្នកសារព័ត៌មានត្រូវចេះប្រើអំណាចនេះដោយត្រឹមត្រូវ និងធ្វើឱ្យគេ កោតគោរព ដោយមិនត្រូវប្រើប្រាស់វាបំរើផ្លូវខុសក្នុងការផ្សាយព័ត៌មានមិនពិតនោះឡើយ។