សមត្ថកិច្ចចាប់ជនសង្ស័យ៣នាក់រត់ពន្ធអាវុធខុសច្បាប់ (Video Inside)

មនុស្សចំនួន៣នាក់និងគ្រឿងសព្វាវុធជាច្រើន ត្រូវឃាត់ខ្លួននិងរឹបអូសខណៈកំពុងដឹកជញ្ជូន អាវុធខុសច្បាប់ឆ្លងដែនចេញទៅប្រទេសថៃ។ យោងតាមកងកម្លាំងរាជអាវុធហត្ថ, ការបង្ក្រាប ករណីរត់ពន្ធអាវុធខុសច្បាប់និងចាប់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើនៅត្រង់ចំណុចរង្វង់មូល យាយជីច្រូតស្រូវ ដែលស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យនៅថ្ងៃទី២ឧសភាកន្លងមកនេះ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់លំអិតនូវអត្តសញ្ញាណជនសង្ស័យទាំងបីនាក់ នោះទេ ដោយសមត្ថកិច្ចជំនាញ បានបញ្ជាក់ថាគេកំពុងបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ដើម្បី ការ ចាត់វិធានការតាមផ្លូវច្បាប់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner