ព្យាករណ៍ប្រចាំសប្ដាហ៍ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (Video Inside)

ភ្លៀងនៅតែបន្ដធ្លាក់ថែមទៀត ក្នុងកម្រិតពីខ្សោយទៅច្រើន សម្រាប់សប្ដាហ៍ទៅមុខទៀត នេះ ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពល នៃជ្រលងសម្ពាធទាប ឥណ្ឌា ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី០៤ រហូតដល់ ថ្ងៃទី១០ខែឧសភា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀង ធ្លាក់ក្នុងកម្រិត ពីខ្សោយទៅច្រើន ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅច្រើន ដែលមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែក តំបន់មាត់សមុទ្រនោះវិញ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner