កូវីដ-១៩ ៖ វៀតណាមគ្មានមនុស្សស្លាប់លើកដំបូង ក្នុងកំលុងជិត ១ឆ្នាំ

ហាណូយ ៖ កាលពីថ្ងៃទី៣ ឧសភា វៀតណាមគ្មានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ទេ ដែលនេះគឺជាលើកដំបូងហើយដែលប្រទេសនេះគ្មានមនុស្សស្លាប់ព្រោះកូវីដ ចាប់តាំងពីថ្ងៃទី២៥ កក្ដដា ២០២១មក។

យ៉ាងណាក៏ដោយ វៀតណាមមានឆ្លងថ្មី ២៧០៩ករណីទៀត កាលពីម្សិលមិញ នាំឲ្យចំនួនអ្នកឆ្លងសរុប កើនដល់ ១០,៥១៦,៥៣៩នាក់ហើយ។ រីឯចំនួនមនុស្សស្លាប់សរុប មាន ៤៣០៤៧នាក់។

ក្នុងចំណោមប្រជាជនសរុបនៅវៀតណាម មាន ៨០.៤ភាគរយហើយដែលបានចាក់វ៉ាក់សាំង ២ដូសរួចរាល់ហើយ ខណៈដែល ៥៨ភាគរយបានចាក់ដូសជំរុញទី៣ ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner