អគ្គលេខាធិការសហព័ន្ធកីឡាវាយសី បញ្ជាក់ថា ការប្រកួតកីឡាវាយសីសិស្សបឋមសិក្សា ដែលក្រសួងអប់រំបង្កើតឡើង គឺជាចំណែកបណ្តុះឆន្ទៈឲ្យក្មេងៗស្រលាញ់ និងចូលចិត្តកីឡាវាយសី

ឧត្តមសេនីទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងលើកឡើងថា ការប្រកួតកីឡាវាយសីថ្នាក់ជាតិសិស្សកម្រិតបឋមសិក្សាដែលបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ២០២២ ដោយក្រសួងអប់រំយុវជន និងកីឡា សហការផ្តល់បច្ចេកទេស ដោយសហព័ន្ធកីឡាវាយសីកម្ពុជា គឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបំផុសកីឡាវាយសីនៅក្នុងសាលារៀន និងបណ្តុះឆន្ទៈឲ្យក្មេងៗស្រលាញ់កីឡាវាយសី ហើយ ចាប់យកកីឡាវាយសីជាកីឡាជំនាញក្នុងការអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករការិនីសក្តានុពលសម្រាប់ប្រទេសជាតិ នាពេលអនាគត។

អគ្គលេខាធិការរូបនេះ បានគូបញ្ជាក់ទៀតថា កន្លងមកសហព័ន្ធកីឡាវាយសីកម្ពុជា ពុំធ្លាប់រៀបចំការប្រកួតសម្រាប់ក្មេងៗនោះទេ ពោលគឺយើងចាប់ផ្តើមរៀបចំប្រកួតតែសម្រាប់កីឡាករកីឡាការិនីធំៗ ហើយ សហព័ន្ធក៏ជ្រើសរើសបានតែកីឡាករ កីឡាការិនីធំៗមកបណ្តុះបណ្តាលសម្រាប់ចូលរួមប្រជែងលើឆាកអន្តរជាតិប៉ុណ្ណោះ។ដូចច្នោះការបង្កើតរបស់ក្រសួងអប់យុវជន និងកីឡាចាប់ពីឆ្នាំ២០២២ឲ្យមានការប្រកួតថ្នាក់ជាតិកីឡាវាយសីសម្រាប់សិស្សកម្រិតបឋមនេះ វានឹងអាចផលិតបានធនធានកីឡាករកីឡាការិនីឆ្នើមៗកាន់តែច្រើនសម្រាប់កម្ពុជា នាពេលអនាគត។

អគ្គលេខាធិការខាងលើ បន្តទៀតថា ការប្រកួតកីឡាវាយសីថ្នាក់ជាតិសិស្សកម្រិតបឋមសិក្សានេះ សហព័ន្ធមិនរៀបចំជាលក្ខណៈស្តង់ដា ដោយគោរពតាមច្បាប់អន្តរជាតិទាំងស្រុងនោះទេ ពោលហព័ន្ធរៀបចំជាលក្ខណៈបច្ចេកទេសងាយៗ ដើម្បីជាការជម្រុញលើកទឹកចិត្តឲ្យពួកគេចង់លេងនិងបន្តចាប់យកការហ្វឹកហាត់កីឡាវាយសីជាកីឡាជំនាញសម្រាប់ពួក។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីថ្នាក់ជាតិសិស្សកម្រិតបឋមសិក្សាដំណើរការប្រកួតរយៈពេល៣ថ្ងៃបញ្ចប់នៅថ្ងៃទី៦ ខែ ឧសភា មានមន្ទីរចំនួន៦រាជធានីខេត្តក្រុងចូលរួម សរុប ប្រតិភូគ្រូបង្វឹក និង កីឡាករកីឡាការិនីចូលរួមសរុបចំនួន៦៨នាក់ ដោយធ្វើការប្រកួតលើ៥វិញ្ញាសា មានដូចជា វិញ្ញាសាវាយទោលកុមារា វាយទោលកុមារី វាយគូកុមារា កុមារី និងវាយគូចំរុះកុមារា និងកុមារី៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner